ភ្ញាក់ផ្អើលណាស់! ស្រលាញ់គ្នាច្រើនឆ្នាំហើយ ទើបឃើញ Mario ថតរូបជុំគ្រួសារខាងមិត្តស្រី!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ជាច្រើនឆ្នាំហើយដែលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mario Maurer មានទំនាក់ទំនងស្នេហាជាមួយនិងតារាចម្រៀង និងជាតារាសម្ដែងស្រីកញ្ញា Junji Junjira ហើយបើទោះបីជាអ្នកទាំងពីរមិនមិនដែលបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមក៏ពិតមែន តែទំនាក់ទំនងអ្នកទាំងពីរនៅតែស្អិតរមួតមិនប្រែនោះទេ។

យ៉ាងណាមិញថ្មីៗនេះ មហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញ លោក Mario បានថតជុំគ្នាជាមួយគ្រួសារខាងមិត្តស្រី មើលទៅពិតជាស្និតស្នាលដូចជាគ្រួសារតែមួយអញ្ចឹង។

ពិតណាស់ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនរំភើបចិត្ត ព្រោះនេះជាលើកទី១ហើយ ដែលឃើញរូបថតលោក Mario ជុំគ្រួសារខាងមិត្តស្រី ហើយមហាជនជាច្រើនក៏ចង់បានដំណឹងល្អពីតារាប្រុសរូបនេះឆាប់ៗដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី