ហ្វេនចំហមាត់ពេលឃើញ Kimberly បង្ហាញខ្លួនក្នុងឈុតស៊ិចស៊ីកណ្ដាលថ្ងៃនៅអេស្ប៉ាញ!

ជាតារាស្រីវ័យក្មេងម្នាក់ទៀត ដែលឡើងគ្រងតំណែងកំពូលតារាជួរមុខរបស់ប្រទេសថៃ “Kimberly Ann Tiamsiri” ដែលពេលនេះកំពុងនៅទីក្រុង Madrid ប្រទេសអេស្បាញ ដើម្បីធ្វើការជាមួយនឹងម៉ាកគ្រឿងអលង្ការដ៏ល្បីមួយ នៅក្នុង​កម្មវិធី ‘BEAUTÉS DU MONDE’ របស់ Cartier នៅ Madrid ។ ថ្ងៃនេះ (១២ មិថុនា) តារាស្រី Kim បានបង្ហាញខ្លួននៅកណ្តាលទីក្រុងជាមួយនឹងរ៉ូបក្រហមក្តៅ។

 នាងក៏បានបង្ហោះរូបភាពតាមរយៈ Instagram  @kimmy_kimberley នៅក្នុង​​រ៉ូប​ដែល​មាន​ស្មា​តែ​មួយ​ពណ៌ក្រហមដែល​បង្ហាញ​ពីភាព​សិចស៊ីរបស់នាងផងដែរ។ ក្នុងនោះដែរនាងក៏បានភ្ជាប់ជាមួយនឹង caption សរសេរថា “Spanish night”។ រឿងនេះដែរបានធ្វើឱ្យមិត្តភ័ក្តិ បងប្អូនក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រ នាំគ្នាចុច Like និង Comment យ៉ាងច្រើនកុះករផងដែរ។
Eriya