ទើបតែបានរំលងផុតទៅ ២ ថ្ងៃទេសម្រាប់កម្មវិធីអាពារហ៍ពិពារហ៍របស់កំពូលតារាស្រី khemanito និងមិត្តប្រុសដែលពេលនេះបានក្លាយជាស្វាមីស្របតាមច្បាប់ ត្រូវតាមទំនៀមទំលាប់ប្រពៃណី។ ចុងក្រោយដោយព្រោះដឹងចិត្តហ្វែនៗអ្នកនាងផែនខេកបានផុសរូបភាពថ្ងៃមង្គលជាច្រើនសន្លឹកនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។
តារាស្រីបានរៀបចំជាហ្វ្រេមរូបដែលបង្ហាញពីទិដ្ឋភាពសំខាន់ៗ មនុស្សសំខាន់ៗជាច្រើនសន្លឹកក្នុងផុសតែមួយជាមួយ Caption សសេរថា “10.06.22💖 នេះជារូបភាពខ្លះៗរបស់ពួកយើង នៅមានច្រើនទៀតពេលនេះយើងទាំងអស់គ្នាកំពុងជ្រើសរើសដើម្បីយកមកបង្ហាញយ៉ាងផ្ចិតផ្ចង់។ ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល កក់ក្តៅ និងពោពេញដោយក្តីស្រលាញ់ យើងខ្ញុំព្រមទាំងគ្រួសារសូមអរគុណចំពោះភ្ញៀវកិត្តយសទាំងអស់ដែលបានមកចូលរួមសម្តែងក្តីរីករាយ និងក្តីសុខព្រមគ្នាជាមួយយើងខ្ញុំ..(សុំសង្ខបត្រឹមនេះ)..។
ផុសរបស់នាងនិងស្វាមីបានធ្វើអោយអ្នកគាំទ្រដែលមិនអាចចូលរួមឃើញបរិយាកាសដ៏គួរអោយរំភើបជំនួសនោះនាំគ្នាសប្បាយចិត្ត រីករាយដែលឃើញតែស្មាមញញឺមរបស់គ្រប់គ្នានៅក្នុងកម្មវិធី។ យើងក៏សង្កេតឃើញមិត្តរួមសិល្ប:ជាច្រើននាក់បានចូលមកខមមិនសម្តែងការអបអរសាទអោយគូស្វាមីភរិយាថ្មីថ្មោងយ៉ាងច្រើនសន្ធឹកសន្ធាប់។
អត្ថបទដោយ សា







