កំពូលអ្នកម្ដាយទាន់សម័យ Sririta ទំលាក់កូនចោលទុកអោយប្ដីមើលតែងខ្លួនរត់ហាត់ប្រាណទៅដៃទទេរតែមកវិញមានកាន់……! មានវីដេអូ

ជាតារាស្រីមួយរូបដែលចាប់កាន់អ្វីធ្វើអ្វីក៏មើលទៅស្រស់ស្អាតទាំងអស់ សម្រាប់តួឯកស្រីម្ចាស់ចិត្តប្រិយមិត្តយ៉ាង Sririta Jensen ភរិយាជាទីស្រលាញ់របស់អ្នកជំនួញរូបសង្ហា Korn Narongdet ថ្វីត្បិតតែអ្នកម៉ាក់មានកូនប្រុសមួយហើយក្ដី ប៉ុន្ដែក៏មិនភ្លេចក្នុងការមើលថែរូបរាងកាយអោយនៅសមសួនដូចដើមដែរ ហាត់ប្រាណជាប់លាប់ជាប្រចាំ

ហើយថ្មីៗនេះឃើញរូបភាពរបស់ Sririta ចេញទៅរត់ហាត់ប្រាណនៅសួនសាធារណៈ ជាការផ្លាស់ប្ដូរបរិយាកាសមួយបែបទៀតផងដែរ គិតទៅហេតុតែម៉ាក់ៗជាស្រីស្អាតទោះជាស្លៀកខោវអាវហាត់ប្រាណតែប៉ុណ្ណឹងក៏មើលទៅស្រស់ស្អាត មានតែអ្នកសរសើរថារាងស្អាតខ្លាំង

After Footer (Active) - damrei Mr1 Zone2

ហើយក្រោយមកក៏បានឃើញរូបភាពរបស់ Sririta ខណៈពេលទៅហាត់ប្រាណនឹងមានឈប់ទិញឆ្នោតផងដែរ ហ្វេនៗនាំគ្នាពិនិត្យកន្ទុយលេខព្រោងព្រាត ក្នុងគោលបំណងនិងទិញតាមអ្នកម៉ាក់រូបស្រស់ព្រោះពេលនេះជិតដល់ថ្ងៃលេចឆ្នោតចេញហើយដែរ មើលមិនឃើញសុខចិត្តខមិនសួរចា

អត្ថបទដោយ : នីត្តា