ក្រោយឃើញ Mai ពាក់ចិញ្ចៀនពេជ្រ ១០ ការ៉ាត់លើដៃ Ter ស្រាប់តែបង្ហើបរឿងរៀបការយ៉ាងដូច្នេះថា…!

កាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Mai Davika សម្ញែងចិញ្ចៀនពេជ្រមួយវង់នៅដៃខាងឆ្វេងដែលមានទម្ងន់រហូតទៅ ១០ ការ៉ាត់ គ្រប់គ្នាស្មានថាជាចិញ្ចៀនដែល Ter សុំនាងរៀបការ តែការពិតជាកាដូតារាស្រីរូបនេះទិញសម្រាប់ខ្លួនឯងសោះ។

យ៉ាងណាមិញក្រោយពេលលេចលឺព័ត៌មានរឿងចិញ្ចៀងពេជ្រ១០ ការ៉ាត់ នេះ Ter បានផ្ដល់បទសម្ភាសន៍ និងបង្ហើបទៅកាន់អ្នកកាសែតបន្ថែមទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«រឿងចិញ្ចៀននេះ គឺលោកបានដឹងមុនហើយ Mai តែងតែនិយាយប្រាប់ជារឿយៗថា ចង់បាន ដោយសារតែធ្វើការមកហត់ណាស់ហើយ ទើបចុងក្រោយនាងក៏ទិញជាកាដូឱ្យខ្លួនឯងតែម្តង ហើយគ្រប់គ្នាយល់ច្រឡំថា លោកជាអ្នកទិញឱ្យនាង ហើយក៏មានគេមកតាមសួរលោកច្រើន ថែមទាំងអបអរសាទរទៀតផង តែលោកមិនបានឆ្លើយអ្វី ក្រៅពីអស់សំណើចនោះទេ»

លើសពីនេះលោកបានបន្ថែមទៀតថា៖

«បើចិញ្ចៀន Mai ទិញឱ្យខ្លួនឯងដល់ទៅ ១០ ការ៉ាត់បែបនេះទៅហើយ អ៊ីចឹង ចិញ្ចៀនរៀបការរបស់លោកនឹងត្រូវធំជាងនេះ លោកនឹងខិតខំធ្វើការសន្សំលុយឱ្យបានច្រើនទៅទៀត តែមិនមែនធ្វើដោយសម្ពាធនោះទេ តែធ្វើវាជាកម្លាំងចិត្ត ចំណែករឿងរៀបការវិញ លោកពិតជាចង់រៀបការ តែមិនប្រញាប់នោះទេ ព្រោះទាំងសងខាងកំពុងតែមានការងារមមារញឹកដូចគ្នា ម្យ៉ាងសព្វថ្ងៃនេះ មាន Mai នៅជិត លោកពិតជាមានសេចក្តីសុខណាស់ទៅហើយ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី