ភ្ញាក់ផ្អើលទៀតហើយ! ប្រពន្ធពូចក់ ទម្លាយថាត្រូវប្ដីវាយបិះសន្លប់ និងថែមទាំងគំរាមថា….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបថាកាលពីមួយរយៈពេលមុន ភរិយាពិធីករបាល់ទាត់ឈ្មោះ ជឿន ចក់ ប្រកាសថាស្វាមីលួចលាក់មានស្រី និងមានរឿងរកាំរកុះជាមួយគ្នា​ តែក្រោយមកក៏ត្រូវរ៉ូវគ្នាវិញ ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍លើគ្រួសារលោកយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ រឿងរ៉ាវភ្ញាក់ផ្អើលក៏កើតឡើងថ្មីម្ដងទៀត នៅពេលឃើញគណនីហ្វេសប៊ុកឈ្មោះ Phalla Trinh ដែលគេស្គាក់ជាភរិយាលោក ជឿន ចក់ បានទម្លាយនៅលើបណ្ដាញសង្គម ថា ខ្លួនត្រូវប្ដីវាយបិះសន្លប់ និង រងពាក្យគំរាមសម្លាប់មកលើខ្លួនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖

«ការឡាយនេះ គឺក្រោកពីចក់វាយបិះសន្លប់ នៅតែមកឡាយលក់ ធ្វើដូចគ្មានរឿងអ្វី។ ការលើកលែង នឹងទ្រាំសព្វគ្រប់បែបយ៉ាង គឺខ្ញុំឆ្អែតហើយ គឺខ្ញុំហត់ហើយ ហត់ ហត់ ហត់ ហត់ ហត់ នឹង លើកលែងទៀតណាស់ ទារលែងមិនព្រម គំរាមសម្លាប់ទៀត ថាទិញកាំភ្លើងមកបាញ់ផង វាយឱ្យងាប់ផង។ អ៊ីចឹងត្រូវតែមកប្រឈមមុខច្បាប់ជាមួយខ្ញុំ កុំរត់ មកធ្វើកិច្ចសន្យាជាមួយច្បាប់ ថាខ្ញុំលែងអ្នកឯងហើយ មិនប៉ះពាល់ជីវិតខ្ញុំ មានសាក្សី មានភស្តុតាងទាំងអស់ ឱ្យច្បាប់ដោះស្រាយ»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំង និងមិននឹកស្មានថាពិធីករបាល់ទាល់ល្បីឈ្មោះរូបនេះ ប្រើអំពើហិង្សាលើភរិយា និងប្រើពាក្យគំរាមសម្លាប់លើភរិយាបែបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី