ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាសម្តែងប្រុសរូបសង្ហា Mark Prin បានលុតជង្គង់សុំ Kimberley ដែលជាគូស្នេហ៍រៀបការយ៉ាងផ្អែមល្ហែមនៅប្រទេសស្វីត ធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនរំភើបចិត្តជំនួសអ្នកទាំងពីរយ៉ាងខ្លាំង។

យ៉ាងណាមិញ ងាកទៅចាប់អារម្មណ៍ពីទីតាំងដែល Mark ជ្រើសរើសជាកន្លែងសម្រាប់រៀបចំ Surpris សុំ Kim រៀបការគឺជាសណ្ឋាគារល្បីឈ្មោះប្រចាំទីក្រុង Lucernce ប្រទេសស្វីសដែលមានឈ្មោះថា Burgenstock resort hotel ហើយនេះក៏ជាសណ្ឋាគារដែល Kim ចូលចិត្តខ្លាំងបំផុត ព្រោះវាជាកន្លែងដែលតារាសម្តែងក្នុងដួងចិត្តរបស់នាង Audrey Hepburn បានរៀបចំពិធីមង្គលការនៅទីនេះ។
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងមិននឹកស្មាន Mark គិតគូបានខ្លាំងបែបនេះ សូម្បីកន្លែងសុំ Kim រៀបការក៏ជាកន្លែងដែលនាងចូលចិត្តខ្លាំងបំផុតផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី