ក្លាយជារឿងក្តៅគគុកភ្លាមៗ បន្ទាប់ពីវីដេអូឃ្លីបរបស់ Mario Maurer បាននិយាយថា P. Cho ដែលជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដែលបានផ្ញើរ DM (ផ្ញើសារផ្ទាល់) ទៅតារាវ័យក្មេងដ៏មានទេពកោសល្យ Lisa របស់BLACKPINK ដើម្បីទាក់ទងចង់អញ្ជើញLisaឱ្យធ្វើ Clip កម្មវិធីមួយ ប៉ុន្តែចុងក្រោយត្រូវបានLisa Blockទៅវិញ។
រឿងនេះដែរបានធ្វើឱ្យហ្វេនៗរបស់Lisa មិនពេញចិត្ត ព្រោះគិតថាធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំ Lisa យ៉ាងធ្ងន់ធ្ងរ ទោះបីជានាងមិនបានBlock ដូចភាគីម្ខាងទៀតនិយាយនោះទេ។ ក្នុងនោះដែរ Mario ក៏ត្រូវចេញមុខបំភ្លឺជាបន្ទាន់ ជាមួយនឹងការសុំទោសចំពោះបញ្ហានេះ “ជំរាបសួរ ខ្ញុំគឺ Oh ខ្ញុំចង់សុំទោសអ្នកគាំទ្រ Lisa ទាំងអស់គ្នាដែលធ្វើឱ្យយល់ច្រលំ។
តាមពិតក្នុងឃ្លីប វាជាការលេងសើចរបស់ P’ Cho អ្នកចាត់ការរបស់ខ្ញុំ ហើយ Lisa គាត់ពិតជាមិនបានBlockអ្នកចាត់ការរបស់ខ្ញុំនោះទេ ។ ប៉ុន្តែខណៈពេលដែលយើងថតឃ្លីបនោះ P. Cho បានបើកវាហើយគ្មានសញ្ញាខ្ញុំគ្រាន់តែនិយាយលេងសើចជាមួយនឹងអ្នកចាត់ការប៉ុណ្ណោះ ។ អោយខ្ញុំសុំទោសផង ខ្ញុំសុំទោសអ្នកគាំទ្រ Lisa ទាំងអស់ ខ្ញុំសុំទោសចំពោះអ្វីដែលបានកើតឡើង ខ្ញុំសុំទោស។”
After Footer (Active) - damrei Mr1 Zone2
Eriya







