Ice Preechaya បើកបេះដូងជាលើកដំបូង បន្ទាប់ពីជាសះស្បើយពីជំងឺធ្ងន់ធ្ងរ!

ឆ្លងកាត់បញ្ហាសប់គ្រប់បែបយ៉ាងតាំងពីដើមឆ្នាំ សម្រាប់តួឯកស្រី “Ice-Preechaya Phongthananikorn” បន្ទាប់ពីជួបឧប្បត្តិហេតុបាក់កជើងកណ្តាលការថតរឿង “Sue Sanaeha Kraithong-Chalawan” របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៨ ថ្មីៗនេះនាងធ្លាក់ខ្លួនឈឺដោយសារឈាមមានជាតិអាស៊ីត បូករួមទាំងការឆ្លងមេរោគពោះវៀន ទាល់​តែ​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម្ដង​ទៀត។

លើសពីនេះ នាងមិនអាចញ៉ាំអ្វីបានទេ ស្រក់គីឡូរហូតដល់ថ្នាក់ស្គមខ្លាំង។ នាងក៏បាន​បង្ហោះ​ Caption នៅ​លើ Instagram ផ្ទាល់​ខ្លួនថា “កាត់​ចោល​បញ្ហា​ជីវិត​និង​ការងារ​របស់​ខ្លួន”។
ថ្មីៗ​នេះ Ice ​មាន​សុខភាព​ល្អ​ជាង​មុន​ ត្រៀម​វិល​ត្រឡប់​ចូល​រួម​ថត​រឿង​« Sue Sanaeha Kraithong-Chalawan » ដោយ Ice បើក​ចិត្ត​ថា មនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​រូបនាង ហើយក៏សូមអាប់ដេតអ្វីដែលបានកើតឡើងថា “ហេតុអ្វីដែលនាងត្រូវទៅពេទ្យ? រោគ​សញ្ញា​ដំបូង​មិន​ដឹង​ថា​វា​បណ្តាល​មក​ពី​អ្វី​ ដោយសារតែងតែក្អួត មិនអាចញ៉ាំអ្វីបានទេ។ ដូច្នេះនាងសម្រេចចិត្តទៅជួបគ្រូពេទ្យហើយមិនស្មានថាធ្ងន់ធ្ងររហូត​ដល់​ត្រូវ​ទ្រទ្រង់សារពាង្គកាយដោយទឹក​សរ៉ូម​ប៉ុណ្ណោះ។
After Footer (Active) - damrei Mr1 Zone2
Eriya