ចាត់ទុកជាគូស្នេហាអ្នកក្នុងវិស័យសិល្ប:ដែលបានធ្វើអោយគ្រប់គ្នាលើសជាតិស្ករប្រចាំឆ្នាំ ២០២១ សម្រាប់គូរបស់តារាសម្តែងស្រី taewaew_natapohn និងលោក pranaip។ ដោយអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា មានរូបភាពគូមកចែករំលែកនៅលើបណ្តាញសង្គម ថែមបង្ហាញវត្តមាននៅផ្ទះជាមួយក្រុមគ្រួសាររបស់គ្នានិងគ្នាទៅវិញទៅមកជានិច្ច រហូតគ្រប់គ្នាទាយថាឆ្លងមិនផុតឆ្នាំ ២០២២ ទេពួកគេមុខជារៀបកាជាមិនខាន។
ប៉ុន្តែមួយរយ:នេះមិនដឹងថាមកពីការងាររវល់ ឬពួកគេកំពុងមានបញ្ហាដូចដែលផេកមួយចំនួនបានសង្ស័យឬយ៉ាងណានោះទេ taewaew_natapohn – pranaip មិនដែលផុសរូបគូ មិនដែលឃើញទៅណាមកណាជាមួយគ្នាដូចមុនសោះឡើយ។ បើតាមធម្មតាមិនបានជួបក៏បានផុស Story ប្រាប់ថានឹកគ្នាដែល តែបច្ចុប្បន្ននេះគ្រប់យ៉ាងដូចជាមិនសូវផ្អែមសូម្បីបន្តិច។
មានអ្នកគាំទ្រច្រើនណាស់ដែលបានយកពួកគេទៅយោងជាមួយដ្រាម៉ាគូតារាបែកបាក់គ្នាស្ងាត់ៗ បន្ទាប់ពីតារាស្រី taewaew_natapohn មានផុស Caption ចម្លែកៗកាលពីខែមុនកំឡុងពេលដែលម្ចាស់ខ្លួនផុសតែរូបបង្ហាញដងខ្លួននៅក្នុងអ៊ិនស្តាក្រាម។ មិត្តអ្នកអានទាំងអស់គ្នាគិតថាយ៉ាងណាដែល? មានតម្រុយអ្វីចម្លែកមកចែករំលែកគ្នាទេ?
អត្ថបទដោយ សា







