ចាប់ផ្តើមជឿសម្តីមិត្តភក្តិគាត់បណ្តើរៗហើយ!! លោក great_rider10 ជាព្រានប្រម៉ាញ់ចិត្តស្រីៗមិនមែនបុរសសុភាពរាបសាដូចគិតទេ!!

កន្លងមកទោះបីមិត្តភក្តិជិតស្និតនិយាយថាលោក “great_rider10 ជាបុរសចូលចិត្តដើរពង្រោយមន្តស្នេហ៍អោយនារីស្ទើរគ្រប់គ្នា” ក៏ពុំមានអ្នកគាំទ្រណាជឿសម្តីទាំងអស់នោះឡើយ ផ្ទុយទៅវិញដូចដែលបានឃើញតាមសាច់រឿងដែលគាត់សម្តែងទាំងអស់គ្នាជឿជាក់ថាលោក ក្រេដ ជាសុភាពបុរស សម្បូរភាពកក់ក្តៅ និងគួរអោយស្រលាញ់បំផុត។ ប៉ុន្តែ…

ប៉ុន្តែ…​ចុងក្រោយនេះហ្វែនៗដូចជាចង់ផ្លាស់ប្តូរចិត្តដោយសារតែបានឃើញស្តែងៗថាតារាប្រុសក្នុងដួងចិត្តរបស់ពួកគេចូលចិត្តធ្វើរឿងនេះនៅក្នុងអ៊ិនស្តាក្រាម។ លោក great_rider10 ជានិច្ចកាលប្រកាសថាខ្លួនឯងចង់ក្លាយជា អាយដលនៃភាពនៅលីវអោយក្មេងជំនាន់ក្រោយបានយល់ដឹង តែជាក់ស្តែងគាត់ចូលចិត្តចូលទៅខមមិន ឆ្លងឆ្លើយខមមិនជាមួយតារាស្រីផ្សេងៗគ្នាយ៉ាងគួរអោយសង្ស័យ។

After Footer (Active) - damrei Mr1 Zone2

មុននេះយើងឃើញស្រាប់ហើយគាត់មានជាប់ពត៌មានជាមួយកញ្ញា supassra_sp ដោយសារខមមិនឆ្លងឆ្លើយដូចមនុស្សកំពុងតាមស្រលាញ់គ្នា លើសពីនេះទៅទៀតថ្មីៗក្តៅៗគាត់ធ្វើអីចឹងដាក់តារាស្រី jackie_jacqueline ទៀតនៅពេលដែលនាងមិនបានចូលខមមិនលើរូបគាត់ ដោយបានសួរថា jackie ថា “ឈប់ខមមិនហើយឬ?”។

សរុបមកបង great_rider10 មិនធម្មតាទេគាត់មិនអនុញ្ញាតអោយនារីណាដកចិត្តឈប់ស្រលាញ់គាត់ដោយងាយៗនោះឡើយ ធ្វើគ្រប់យ៉ាងដើម្បីទាញចំណាប់អារម្មណ៍របស់នាងត្រឡប់មកវិញអោយបាន។

អត្ថបទដោយ សា