រឿងធំដែលហ្នឹង!! លោក mario_mm38 លើកដៃសំពះសុំទោស Lisa Blackpink ក្រោយពេលធ្វើរឿងអោយខូចកេរ្តិ៍ឈ្មោះរបស់នាង!
Blink ហ្វែនៗរបស់ក្រុម K-POP លំដាប់ពិភពលោក Blackpink ប្រហែលទទួលបានពត៌មានដែលកំពុងផ្ទុះយ៉ាងក្តៅគគុកនេះច្បាស់ហើយ។ ដោយថ្មីៗនេះ mario_mm38 និងអ្នកចាត់ការរបស់គាត់និយាយជ្រុលមាត់នាំអោយគ្រប់គ្នាអាចគិតថា Lisa ជាមនុស្សមិនល្អ ហ្វែនៗរបស់តារាស្រីកំពូលនាំគ្នាខឹងជំនួសមានប្រតិកម្ម រហូតលោក mario អាចបាត់បង់អាជីព។
សាច់រឿងគឺបែបនេះនៅក្នុងកម្មវិធី youtube របស់ម៉ារីអូបាននិយាយដល់តារាស្រីដែលចង់អញ្ជើញមកធ្វើជាតារាកិត្តិយស គាត់ថាចង់អោយ Lisa អាយដលប្រចាំចិត្តរបស់គាត់មកចូលរួមខ្លាំងណាស់ប៉ុន្តែមិនអាចធ្វើបាន។ បន្ទាប់ពីតារាប្រុសនិយាយចប់ អ្នកចាត់ការក៏បន្ថែមថាបានឆាតទាក់ទងនាងដែលប៉ុន្តែត្រូវនាង Block ចោលព្រមលំអិតបែបកំប្លែងថាឆាតទៅសុំនាង ដឹងខ្លួនម្តងទៀតមើល Profile នាងលែងឃើញ (ស្មើរនឹងបរិហាកេរ្តិ៍ថាលីហ្សាមិនរាក់ទាក់ឬរើសអើង)។
ចាត់ទុកជារឿងអស់សំណើចដែលនាំគ្រោះមហន្តរាយអោយអ្នកទាំងពីរជាខ្លាំង ពីព្រោះ Blink មិនសុខចិត្តទាមទាអោយលោក mario និងអ្នកចាត់ការទទួលខុសត្រូវ ឬជម្រើសទីពីរ Ban ចោលពីវិស័យសិល្ប:។ ធ្វើអោយ mario ដឹងកំហុសហើយបានចេញមកអាត់វីដេអូនិយាយអធិប្បាយបកស្រាយ ហើយបានលើកដៃសំពះសុំទោស Lisa ករណីបានធ្វើអោយនាងត្រូវជាប់ឈ្មោះក្នុងរឿងរិះគន់លើកនេះ។
អត្ថបទដោយ សា






