តើមានរឿងអ្វីកើតបានជា Mario ត្រូវផុសវីដេអូសុំទោស Lisa BLACKPINK អ្នកចាត់ការផ្ទាល់ត្រូវ Block IG បែបនេះ! មានវីដេអូ

ក្រោយពីតួឯកប្រុសរូបសង្ហាលោក Mario Maurer ធ្វើ​ឃ្លីប​និយាយ​រឿង​គួរ​ឱ្យ​អស់​សំណើច​របស់ P’ Cho អ្នកគ្រប់គ្រង​ផ្ទាល់ ខណៈផ្ញើរទៅអាយដលក្នុងចិត្តយ៉ាង Lisa BLACKPINK ដើម្បីអញ្ចើញមកចូលរួមក្នុងកម្មវិធី ប៉ុន្ដែដល់ពេលចូលទៅក្នុងអខោនរបស់ Lisa ម្ដងទៀត ក៏មើលលែងបានទៅហើយ ហើយគ្រប់គ្នាក៏ចូលមកបង្អាប់ថា Lisa ច្រលំដៃ មិនបានតាំងចិត្ត block ដោយសារតែមនុស្សជាច្រើនប្រហែលជាទៅ DM ច្រើន

ទោះបីជាយ៉ាងណាក៏ដោយ អ្នកបណ្ដាញសង្គមមួយផ្នែកទៀតសម្លឹងមើល Mario និយាយបែបនេះអាចនឹងធ្វើអោយអ្នកដទៃជាច្រើននាក់ទៀតយល់ច្រលំចំពោះ Lisa ខុសបានថា block អ្នកគ្រប់គ្រងរបស់ Mario ពិតមែន ហើយនៅពេលថ្មីៗនេះ (13 មិថុនា 2022) Mario ក៏បានចេញមកធ្វើវីដេអូសុំទោសចំពោះរឿងនេះរួចហើយ ដោយចង់សុំទោសអ្នកគាំទ្ររបស់ Lisa ដែលអាចធ្វើអោយគ្រប់គ្នាយល់ច្រលំខុស ឬមួយក៏គិតទៅរឿងផ្សេងមួយទៀត

After Footer (Active) - damrei Mr1 Zone2

 

ព្រមទាំងស្រាយបញ្ជាក់ថា តាមពិតទៅ Lisa មិនបាន block  P’ Cho ប៉ុន្ដែខណៈពេលថតវីដេអូននិង P’ Cho អត់មានសេវាទូរស័ព្ទ Mario ទើបបង្អាប់បង Cho លេង តែក៏សុំទោសចេញពីចិត្តម្ដងទៀត ទទួលស្គាល់ថាមានអារម្មណ៍ថាខុសចំពោះរឿងនេះ សុំទោសគ្រប់គ្នាដែលធ្វើអោយមានអារម្មណ៍មិនល្អ

អត្ថបទដោយ : នីត្តា