Surprise!! buanalinthip ក្លាយជាតួឯកស្រីរបស់កំលោះ HOT ប្រចាំសិល្ប:ថៃរូបនេះ ជាគូដែលហ្វែនៗរងចាំអស់ជាច្រើនឆ្នាំ!!
ជាប់ចំណាត់ថ្នាក់ជាតារាសម្តែងស្រី និងតួឯកប្រុសដែលមានប្រជាប្រិយភាពនៅក្រៅប្រទេសច្រើនជាងនៅក្នុងប្រទេសថៃ សម្រាប់កញ្ញា Buanalinthip និងលោក nonkul ដែលសព្វថ្ងៃនែះអ្នកទាំងពីរត្រូវបានហ្វែនអន្តរជាតិគាំទ្រក៏ដូចជាផ្តល់កំលាំងចិត្តយ៉ាងច្រើនកុះករបណ្តាលអោយអ្នកនៅក្នុងប្រទេសក៏ចាប់ផ្តើមលើកតម្កើងពួកគេបន្ថែមមួយកម្រិតទៀតតាមរយ:អោយពួកគេសម្តែងរឿងកាន់តែច្រើន។
ថ្មីៗនេះយើងទទួលបានពត៌មានថាតារាឆ្នើមពីររូបនេះបានធ្វើដំណើរគចមកជួបគ្នាជាលើកដំបូងនៅក្នុងរឿង “remember แค้นนี้ไม่มีลืม” ក្នុងនាមជាតួឯកប្រុស និងតួឯកស្រី។ ការចាប់គូ Bua-Nonkul បានទិញចិត្តអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសយ៉ាងជោគជ័យ ដោយបន្ទាប់ពីបានប្រកាសចេញចំណងជើងរឿង និងតួឯកប្រុសស្រីហើយ មានហ្វែនៗច្រើនណាស់ដែលចូលមកខមមិនពេញចិត្ត ហើយប្រាប់ថាពួកគេកំពុងទន្ទឹមរងចាំទស្សនា។
ពិតជាមិនធម្មតាមែន! អាចនិយាយបានថាល្បីចាប់តាំងពីមិនទាន់ប្រកាសសាច់រឿង ឬចាក់ផ្សាយរឿងអោយគេទស្សនា តែប៉ុននេះតគូជីន Bua-Nonkul នឹងក្លាយជាប្រធានបទក្តៅទៀតហើយ។ ចង់ដឹងថាការជួបគ្នារបស់អ្នកទាំងពីរពិសេសយ៉ាងណាស សម្តែងសមគ្នាកម្រិតណាកុំភ្លេចនាំគ្នាតាមដានទស្សនារឿង “remember แค้นนี้ไม่มีลืม” ណាក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ សា





