ប្រធានបទចិញ្ចៀននាងដៃរបស់តារាស្រីស៊ីចស៊ី apitsada បានក្លាយជារឿងដែលធ្វើអោយវិស័យសិល្ប:ទាំងមូលភ្ញាក់ផ្អើល លក្ខណ:ថានាងទាក់ទងគ្នាស្ងាត់ៗពេលមានពត៌មានបែកធ្លាយជិតដល់ថ្ងៃរៀបកាតែម្តង។ ចុងក្រោយតារាស្រីបានចេញមុខបើកចិត្តនិយាយរឿងនេះជាលើកដំបូងនៅក្នុងកម្មវិធី “แฉ” របស់ស្ថានីយ៍ GMM 25 ដែលអាចនិយាយបានថាកាន់តែ Surprise បន្ថែមទៀត!!
អនាគតកូនក្រមុំ apitsada បាននិយាយថាអ្នកទាំងពីរទាក់ទងគ្នាយូហើយដែល សម្រាប់ស្នេហាលើកនេះនាងសុំអោយជាកាសង្ងាត់មិនចង់មានពត៌មានដូចគ្រាមុនៗនោះទេ ប៉ុន្តែបុរសម្នាក់នេះជាមនុស្សដែលធ្វើអោយនាងប្រាកដចិត្តហើយតែងតែប្រាប់នាងថាចង់សាងអនាគតជាមួយគ្នារហូតដល់ចាស់សក់ស្កូវ។
ទាក់ទងនឹងរឿងកម្មវិធីសុំរៀបកានាងថាមិត្តប្រុសរបស់នាងបានបំពាក់ចិញ្ចៀនអោយតាំងពីខែតុលាឆ្នាំ ២០២១ មកម្លេះ។ លោកហាយសូសុំនាងបែបសាមញ្ញៗធម្មតាៗ ហើយនាងក៏មិនបានភ្ញាក់ផ្អើលអ្វីដែលព្រោះដឹងខ្លួនស្រាប់ថាចិញ្ចៀននឹងមកដល់ក្នុងពេលណា។ ចំណែករឿងអាពារហ៍ពិពារហ៍ពួកគេធ្លាប់គិតថារៀបចំអោយធំដុំ ប៉ុន្តែបន្ទាប់ពីមាន កូវីដ១៩ ប្តូរចិត្តចង់រៀបចំបែបតូចតាចជាមួយតែអ្នកជិតស្និតតែប៉ុននោះ។
អត្ថបទដោយ សា




