តាមពិតទៅ កាតិក លួចទទួលការងារដោយមិនបានប្រាប់អោយ តែងម៉ូ melonp.official ដឹង!!

នៅមិនទាន់ចប់ទេសម្រាប់រឿងក្តីតារាស្រីធ្លាក់ទឹករហូតបាត់បង់ជិវិតដោយនឹកស្មានមិនដល់កាលពី ៤ខែមុន។ គ្រប់គ្នានៅមានការងឺងឆ្ងល់ មានចម្ងល់ក្នុងចិត្តអំពីមូលហេតុដែលបណ្តាលអោយនាងធ្លាក់ទឹក ជាមួយស្នាមរបួសជាច្រើននៅលើរាងកាយរបស់នាង ហើយគ្រប់គ្នាប្រកាន់ភ្ជាប់ជាមួយមតិរួមថាតែងម៉ូត្រូវទទួលបានយុត្តិធម៌។

បន្ទាប់ពីមាន បាំងចេក ចូលមកជួយទាញយកគ្រប់ពត៌មាននិងរូបភាពនៅក្នុងទូរស័ព្ធដៃរបស់ តែងម៉ូ មកប្រជាជនគ្រប់គ្នាកាន់តែភ្លឺភ្នែកថាសាច់រឿងរឿងក្តីពីមុខគ្រាន់តែជាការចាត់ឆាករបស់អ្នកប្រព្រឹត្តិខុស រួមដៃជាមួយក្រុមប៉ូលីសអសតិតែប៉ុននោះ។ ហើយចុងក្រោយបំផុតមានភស្តុតាងថ្មីចេញមកបញ្ជាក់ថា កាតិក ជាអ្នកដែលនៅពីក្រោយខ្នងរឿងនេះ នាងទទួលការងារមួយដែលត្រូវការវត្តមានរបស់តែងម៉ូ ប៉ុន្តែមិនប្រាប់ម្ចាស់ខ្លួនអោយដឹង។

After Footer (Active) - damrei Mr1 Zone2

លោក បឺត មិត្តប្រុសរបស់តែងម៉ូបាននិយាយថាតាមពិតទៅកាតិកទទួលការងារពីមិត្តស្និតស្នាលដែលនាងស្គាល់ ការងារនោះជាការងារផ្សព្វផ្សាយទូកកំសាន្តដែលពួកគេបាននាំគ្នាជិះនៅថ្ងៃកើតហេតុ។ ដែលសំខាន់បំផុតនោះកាតិកទទួលការងារតែម្នាក់ឯង មិនប្រាប់តែងម៉ូអោយបានដឹងសោះឡើយ ប្រៀបបានដូចបោកប្រើ​ហើយមើលទៅរឿងអាក្រក់កើតឡើងនៅពេលដែលតែងម៉ូដឹងខ្លួន។

អត្ថបទដោយ សា