ប្អូនប្រុស Pancake ស្រាប់តែពោលពាក្យបែបនេះ បន្ទាប់ពីបងស្រីរៀបមង្គលការរួច!

ជាការពិតណាស់កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាកម្មវិធីមង្គលការតារាសម្តែងថៃស្រីល្បីឈ្មោះ Pancake ជាមួយនឹងស្វាមី ដែលប្រព្រឹត្តិទៅយ៉ាងរលូន និងមានភ្ញៀវកិត្តិយសចូលរួមអបអរសាទរយ៉ាងច្រើនកុះករថែមទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលកម្មវិធីមង្គលការរៀបចំចប់សព្វគ្រប់ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ គ្រួសារខាងស្រី គឺប្អូនប្រុសបង្កើត Putter បានបង្ហោះរូបភាពលោកកំពុងឱបគ្នាជាមួយបងស្រីសំណព្វចិត្តនៅក្នុងពិធីមង្គលការ និងបានទម្លាយពាក្យក្នុងចិត្តរបស់ខ្លួនទៅកាន់បងស្រីយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«នៅពេលបង្ហាញមុខកូនក្រមុំ ខ្ញុំដឹងហើយថា បងនឹងត្រូវដើរលើផ្លូវបែបនេះ បងនឹងត្រូវឈរកន្លែងនេះ តែខ្ញុំនៅតែទប់ទឹកភ្នែកមិនជាប់ LOVE YOU»

តាមរយៈសារនិងរូបភាពនោះ មហាជនជាច្រើនក៏រំជួលចិត្តមិនចាញ់ប្អូនប្រុសបង្កើត Pancake ដែរ ព្រោះពេលនេះបានឃើញតារាក្នុងដួងចិត្តខ្លួនរៀបការកសាងគ្រួសារហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី