បើគិតមកទល់ពេលនេះ រយៈពេលជិត១០ឆ្នាំហើយ ដែលតារាសម្ដែងថៃប្រុសលោក Dan Worrawech ស្រលាញ់គ្នាជាមួយនិងតារាសម្ដែងស្រីកញ្ញា Pattie ហើយភាពផ្អែមល្ហែមរបស់អ្នកទាំងពីរគឺនៅតែមានសឹងតែគ្រប់ពេលតែម្ដង។
ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Pattie ក្នុងនោះលោក Dan Worrawech បានរៀបចំកម្មវិធីមួយយ៉ាងរ៉ូមែនទិច Surprise នាង ធ្វើឲ្យនាងឃើញហើយរំភើបចិត្តឡើងស្រក់ទឹកភ្នែក ធ្វើ់ឲ្យមហាជនជាច្រើនឃើញហើយច្រណែនខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំភើប ព្រោះបានឃើញលោក Dan Worrawech យកចិត្តទុកដាក់ចំពោះថ្ងៃកំណើតមិត្តស្រីខ្លាំងយ៉ាងនេះ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី