កាលពីពេលថ្មីៗនេះ ហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង នៅពេលឃើញពិធីការិនីល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា និង គង់ ចាន់ស្រីមុំ បញ្ចេញរូបភាពក្នុងដំណើរកម្សាន្តស្លៀកឈុតដូចគ្នាដោយចៃដន្យ មើលទៅមិនចាញ់គ្នានោះទេ។
ក្នុងនោះផងដែរ ក្រោយពេលកញ្ញា សុភ័ក្ត្រ កុសម៉ា ឃើញបែបនេះ ក៏បានយករូបភាពខ្លួននិងអ្នកនាង គង់ ចាន់ស្រីមុំផ្ទឹមគ្នាដោយសរសេរ Caption បែបលេងសើចថា ៖ «ម្យ៉ាងម្នាក់ទេអាម៉ាហើយអាមុំ កាន់តែដូចត្រង់ផ្លូវបើកល្បឿនលឿនទាំងពីរ Kong chansreymom»។
ចំណែកឯអ្នកនាង គង់ ចាន់ស្រីមុំ វិញក៏បានយករូបអ្នកទាំងពីរមកបង្ហោះ និងសរសេរ Caption យ៉ាងដូច្នេះដែរថា៖ «ចិត្តអាម៉ាដូចចិត្តប្តីអាមុំណាស់ ថ្ងៃក្រោយកុំសួរម៉ែកូនសួរប្តីម៉ែទៅ ប្តីអ្នកទិញម៉ែអ្នកពាក់ Sopheak Kosomaosoma»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ និងកាន់តែសរសើរពីសម្រស់អ្នកទាំងពីរ ពេលស្លៀកឈុតដូចគ្នា ពិតជាស្រស់ស្អាតម្យ៉ាងម្នាក់មិនចាញ់គ្នានោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖








អត្ថបទដោយ៖ស៊ីវលី