ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ១០ ខែមិថុន ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាសម្ដែងថៃស្រី Pancake បានដឹកដៃស្វាមីដែលជាឧត្តមសេនីយ៍ចូលរោងការយ៉ាងអធិកអធម ក្រោយមើលចិត្តគ្នាអស់រយៈពេលជាង ១០ ឆ្នាំមក។

ក្នុងនោះផងដែរងាកទៅចាប់អារម្មណ៍ស្វាមីតារាស្រីរូបនេះវិញ លោកមានឈ្មោះថា Saksoonthorn Premanond ហៅក្រៅថា «ខ្លាឃ្មុំ» ហើយលោកមានតំណែងជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិប្រទេសថៃ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ គឺនៅក្នុងមុខតំណែងនេះ លោកអាចទទួលបានប្រាក់បៀវត្សប្រចាំខែប្រមាណជាង ៥៥ ០០០ បាត (ប្រមាណជាង ១ ៥០០ ដុល្លារ) ក្នុងមួយខែ។
គួរបញ្ជាក់ផងដែរថា ប្រាក់បៀវវត្សដែលស្វាមី Pancake ទទួលបានប្រចាំខែខាងលើនេះ គ្រាន់តែជាប្រាក់ខែគោលមួយមុខគត់របស់លោកតែប៉ុនណោះ មិនរាប់បញ្ចូលពីប្រាក់ចំណូលផ្សេងនោះឡើយ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី