ឈ្លោះគ្នាបែកវង់ទៀតហើយ!! ប៉ុន្តែលើកនេះលោក អច្ឆ:រិយ ដឹងខ្លួនទាន់មែ៉ធ្វើបាបដូចអ្នកមុខៗមិនបាន!

ម្តាយតែម៉ូបានផ្លាស់ប្តូរគោលដៅឈប់ជឿក្រុមប៉ូលីស បែមកជឿក្រុមអ្នកតាមរកយុត្តិធម៌ដែលជឿថាតែងម៉ូត្រូវគេសម្លាប់មិនមែនធ្លាក់ទឹកព្រោះឧបទវហេតុដូចអ្នកប្រាំនាក់នៅលើទូកបានប្រាប់។ បន្ទាប់ពីជឿដូចច្នោះហើយម៉ែតែងម៉ូចាប់ផ្តើមបែកបាក់ជាមួយមេធាវីចាស់ ហើយចាប់ដៃជាមួយ ស.ស.តេ និងលោក អច្ឆ:រិយ តាមដាក់បណ្តឹងសើរើរឿងក្តីឡើងវិញ។

ក្រោយមកក៏មានពត៌មានថាអ្នកទាំងបីមិនចុះសម្រុងគ្នាពីព្រោះម្តាយតែងម៉ូ និង ស.ស.តេ ចាប់ផ្តើមបញ្ចេញសកម្មភាពប្លែកៗ ហើយណែនាំអោយលោក អច្ឆ:រិយ កុំនិយាយអ្វីប៉ះពាល់ដល់នាយ បាំងចេក ដែលជាមនុស្សខុសច្បាប់មិនអាចចូលមកប្រទេសថៃ ដែលកំពុងចូលខ្លួនមកបំពុលសង្គមថៃម្នាក់នោះ។

After Footer (Active) - damrei Mr1 Zone2

ថ្ងៃនេះលោក លោក អច្ឆ:រិយ បានចូលខ្លួនមកអោយសម្ភាន៍នៅក្នុងកម្មវិធី Hone-Krasae របស់លោក Kanchai ហើយបាននិយាយពីដំណើររឿងទាំងអស់យ៉ាងក្បោះក្បាយ ថែមបញ្ជាក់ថាគេមានចេតនាធ្វើដាក់គាត់ដូចដែលធ្លាប់ធ្វើដាក់ពីរនាក់មុន

ប៉ុន្តែធ្វើមិនបានដោយសាគាត់បានត្រៀមខ្លួនទុកជាមុនរួចស្រេចអស់ហើយ គាត់ដឹងថាថ្ងៃណាមួយម៉ែនឹងធ្វើបែបនេះដាក់គាត់។ ចុងក្រោយលោក អច្ឆ:រិយ និយាយថាទោះបីជាធ្វើយ៉ាងណាគាត់ក៏នៅតែជាអ្នកមានសិទ្ធលើពាក្យបណ្តឹង ហើយនៅតែរកយុត្តិធម៌អោយតែងម៉ូដដែល។

អត្ថបទដោយ សា