Mark_prin ជួបគ្រោះថ្នាក់រហូតប្រេះឆ្អឹងត្រូវស្ថិតក្រោមការមើលថែរក្សារបស់ពេទ្យ!!

ជាតារាសម្តែងប្រុសឆ្នើមរបស់ប្រទេសថៃដែលទើបទទួលបានពានរង្វាន់កិត្តិយសអស្ចាទ្យពីវេទិកាកម្មវិធីប្រគល់រង្វាន់ដ៏ធំរបស់ប្រទេសថៃហើយថ្មីៗនេះទេ សម្រាប់លោក Mark_prin អនាគតកូនកំលោះរបស់តារាស្រី Kimberley។ តែបច្ចុប្បន្នគាត់បានធ្វើអោយហ្វែនៗបារម្មណ៍យ៉ាងខ្លាំងពីព្រោះតារាប្រុសរូបនេះជួបគ្រោះថ្នាក់បណ្តាលអោយប៉ះពាល់ដៃធ្ងន់ធ្ងរ។

After Footer (Active) - damrei Mr1 Zone2

បើសង្កេតអោយច្បាស់យើងនឹងអាចឃើញហើយថាគ្រប់រូបនៅក្នុងអ៊ិនស្តាក្រាមរបស់លោកម៉ាកព្រីនតាំងពីដើមខែមិថុនាមក ដៃរបស់គាត់មានពាក់ប៉ងពណ៌ខ្មៅទាំងអស់។ អាចច្រឡំថាជាហ្វាសសិន ការតុបតែងខ្លួនរបស់គាត់ខណ:ពេលដែលតាមពិតទៅគាត់ជួបគ្រោះថ្នាក់ ហើយដៃរបស់គាត់មិនអាចកម្រើកបានសោះ។

នៅថ្ងៃទី២ ខែមិនថុនាតារាប្រុសក៏បានផុសប្រាប់ពត៌មាននេះអោយហ្វែនៗបានដឹងដែលដោយបានផុសរូបកំពុងញ៉ាំអាហារពេលព្រឹកហើយបានសសេរ caption ប្រាប់ថាស្រាលៗដូចគ្នារឿងអ្វីកើតឡើងថា “មែនហើយដៃរបស់ខ្ញុំហើម ឆ្អឹងរបស់ខ្ញុំប្រេះបាក់ មិនមែនមកពីប្រតិកម្មទេ វាមកពីឧបទវហេតុ” ។

អត្ថបទដោយ សា