ក្រោយពីក្លាយជាតារាឯករាជ្យរួចមក Bua Nalinthip មានរឿងតកន្ទុយគ្នាមិនឈប់!

តាមសេចក្តីរាយការណ៍ Bua Nalinthip បានក្លាយជាសិល្បៈករឯករាជ្យនៅដើមឆ្នាំ 2022 បន្ទាប់ពីកិច្ចសន្យារបស់នាងជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 របស់ថៃបានផុតកំណត់។ រឿងភាគចុងក្រោយរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ 3 របស់នាងគឺ “My Romance From Far Away” ដែលនាងសម្តែងជាមួយនាង Puen Khanin ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង 7 យប់។ បន្ទាប់ពីនាងក្លាយជា​តារា​សម្ដែង​ឯករាជ្យភ្លាម Bua Nalinthip ចាប់​ផ្ដើម​ថត​រឿង​ថ្មី “Manee Morana” ជាមួយ New Thitipoom ឲ្យ​ទូរទស្សន៍ ONE 31។

គួរបញ្ជាក់ផងដែរថា នោះគឺជារឿងភាគដំបូងសម្រាប់នាង ចាប់តាំងពីនាងបានបង្ហាញខ្លួនជាតួឯកស្រី។ កាលពីម្សិលមិញ ថ្ងៃទី 14 ខែមិថុនា មានព័ត៌មានថា Bua Nalinthip នឹងដើរតួជាតួឯកក្នុងរឿងភាគថ្មីរបស់ “Remember: The War of the Son” លំនាំរឿងកូរ៉េ រួម​ជាមួយ​លោក Non Chanon សម្រាប់​ស្ថានីយទូរទស្សន៍ MONO 29 ។ លើសពីនេះនាងនឹងមានគម្រោងមួយទៀតជាមួយផលិតករដ៏មានប្រជាប្រិយភាព Dj Chod ផងដែរ។ អបអរសាទរ Bua Nalinthip ចំពោះស្នាដៃដ៏អស្ចារ្យរបស់នាង!
Eriya