Jisoo ដើរនៅតាមដងផ្លូវក្នុងទីក្រុងម៉ាឌ្រីដ ដោយមិនតុបតែងមុខតែសម្រស់មិនគួរឱ្យជឿ!

Jisoo សមាជិកក្រុម Blackpink តែងតែទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាង ដែលទទួលបានការសរសើរពីមនុស្សជាច្រើន។ មិនថានៅលើឆាក ការថតរូប Selfie ឬគ្រាន់តែដើរលេង Jisoo តែងតែស្រស់ស្អាត។ Jisoo ថ្មីៗនេះបានមកដល់ទីម៉ាឌ្រីដ (អេស្ប៉ាញ) ក្នុងនាមជាអ្នកតំណាងថ្មីបំផុតរបស់ Cartier ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ High Jewelry Collection ថ្មីរបស់ម៉ាកដែលប្រព្រឹត្តទៅនៅថ្ងៃទី 13-15 ខែមិថុនា។

អ្នកនិយមលេងអ៊ីនធឺណិតសុទ្ធតែដឹងថានាងគឺជាអ្នកតំណាងដ៏ល្អឥតខ្ចោះរបស់ប្រេនមួយនេះ។ ខណៈដែល Jisoo បញ្ចេញពន្លឺក្នុងព្រឹត្តិការណ៍ធំៗបែបនេះ ដំណើរកម្សាន្តទៅកាន់ទីក្រុង Madrid នាពេលថ្មីៗនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណេតជាមួយនឹងមុខរបស់នាងដោយគ្មានការតុបតែងមុខ។
Jisoo បានចែករំលែកព័ត៌មានថ្មីៗមួយចំនួននៅទីក្រុងម៉ាឌ្រីដ ហើយតារារូបនេះហាក់ដូចជារីករាយនឹងពេលវេលាសម្រាក និងធ្វើដំណើរជុំវិញទីក្រុងដើម្បីទស្សនាកន្លែងល្អៗមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីឈុតនេះ អ្នកនិយមលេងអ៊ីនធឺណិតក៏បានកត់សម្គាល់ផងដែរថា Jisoo ស្រស់ស្អាតដោយគ្មានការតុបតែងមុខ។ រូបភាពជាច្រើនត្រូវបានថតនៅក្នុងឧទ្យាន ហើយ Jisoo ហាក់ដូចជាស្ថិតនៅកណ្តាលនៃធម្មជាតិទីក្រុងម៉ាឌ្រីដ ហើយវាហាក់ដូចជានាងកំពុងរីករាយនឹងវិស្សមកាលជាមួយមិត្តភក្តិរបស់នាងនៅក្រៅប្រទេស។
Eriya