ស្អាតមិនចាញ់អ្នកណា! SNSD Yoona បង្ហាញខ្លួនជា Korean Goddess ម្ដងទៀតនៅក្នុងថតរូបទស្សនាវដ្ដីដ៏ល្បី!

Yoona សមាជិកក្រុម Girls’ Generation ថតគម្របទស្សនាវដ្តី Marie Claire ក្នុងខែកក្កដា។ សម្រាប់រូបថតគម្របនេះ Yoona បានបង្ហាញសម្រស់ដ៏ភ្លឺថ្លារបស់នាងជាមួយនឹង ‘Estée Lauder’ ដែលធ្វើអោយអ្នកអានចាប់អារម្មណ៍ជាមួយនឹងការតុបតែងមុខដ៏ស្រស់ស្អាត និងទាក់ទាញរបស់នាង។

ទន្ទឹមនឹងនេះ YoonA ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ថត​រឿង​សម្រាប់​គម្រោង​ថ្មី​របស់​នាង​រឿង​ ‘King The Land’ ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​សម្តែង​ដោយ Junho សមាជិក​ក្រុម 2PM ។
Yoona គឺជាសមាជិករបស់ក្រុមចម្រៀងនារីដ៏ល្បីបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុម Girls Generation ។  គាត់ក៏ត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង You Are My Destiny ។

 

Eriya