ពិតជាមិនធម្មតាទេ Kimberly បានរួមការងារជាមួយតារាស្រីល្បីសមាជិក BLACKPINK សប្បាយចិត្តស្ទើរហោះ…..! មានវីដេអូ

រូបភាពនិងសកម្មភាពសណ្ដុំចិត្ត (2​Kim) Kimberly និង  Kim Jisoo  សមាជិក BLACKPINK ជួបគ្នាម្ដងទៀតហើយ លើកនេះញញឹមអោយគ្នាយ៉ាងស្រស់ស្រាយសប្បាយចិត្តខ្លាំងបំផុត

អាចនិយាយបានថាសកម្មភាពរបស់អ្នកទាំងពីរធ្វើអោយហ្វេនៗអ្នកគាំទ្រទាំងសងខាង Kimberly និង Blinks ញញឹមដាក់គ្នាស្ទើរតែប្រះថ្ពាល់អស់ទៅហើយ ជាមួយនិងរូបភាពស្មាប៉ះស្មាគ្នារវាង Kimberly និង  Kim Jisoo BLACKPINK ជាក្រុមតារាស្រីល្បីទូទាំងពិភពលោក នៅ​ក្នុង​ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​ដើម្បី​អបអរ​ការ​ចាប់​ផ្តើម​ប្រមូល​ផ្ដុំ Beautés du Monde ការប្រមូលគ្រឿងអលង្ការលំដាប់ខ្ពស់ពី Cartier ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ

After Footer (Active) - damrei Mr1 Zone2

ដោយវគ្គអង្រួនបេះដូងអ្នកគ្រប់គ្នានោះគឺត្រង់កន្លែងដែរកញ្ញាទាំងពីររូបបានជួបមុខគ្នាក្នុងកម្មវិធី ក្នុងស្ទាយតុបតែងខ្លួនដ៏ស្រស់ស្អាតមិនចាញ់គ្នា ហើយអ្នកទាំងពីរមានការរាក់ទាក់ដាក់គ្នានិយាយចរចាគ្នាពោរពេញទៅដោយស្នាមញញឹមនិងសំលេងសើចយ៉ាងគួអោយស្រលាញ់ សកម្មភាពទាំងអស់នេះធ្វើអោយហ្វេនៗសប្បាយចិត្តផ្ញើរបេះដូងផ្ញើរមេដៃអោយអ្នកទាំងពីរគ្មានស្ទាក់ស្ទើរអ្វីបន្ទិចណានោះទេ ថែមទាំងសរសើរពីររូបសម្រស់របស់អ្នកទាំងពីរទៀតផង

អត្ថបទដោយ : នីត្តា