តារាស្រី Kratae គ្មានថ្ងៃត្រលប់ក្រោយចេញបទច្រៀង MV ថ្មីគ្រាន់តែវីដេអូខ្លីៗចង់គាំងបេះដូងខោវអាវលែងចង់ស្លៀកអស់ហើយ! មានវីដេអូ

មុននេះក៏កើតមានការរិះគន់នៅលើបណ្ដាញសង្គមមួយសាររួចមកហើយ សម្រាប់តារាចម្រៀងលូកថុងមហាស៊ិចស៊ីយ៉ាង Kratae R Siam ដែលនាងបានផុសការផ្សព្វផ្សាយផលិតផលក្រែមជាផលិតផលផ្ទាល់ខ្លួន ប៉ុន្ដែភាពស៊ិចស៊ីរបស់នាងបានទាក់ទាញភ្នែកអ្នកបណ្ដាញសង្គមខ្លាំងជាងផលិតផល ទាំងស្ទាយតែងខ្លួនឹងក្បាច់រាំ ច្រៀង ដល់ថ្នាក់មានអ្នកខមិនថា សរុបមកលក់ស្អីអោយប្រាកដ ប៉ុន្ដែសាម៉ីខ្លួនក៏គ្មានឈឺក្បាលហាលថ្ងៃនិងពាក្យសម្ដីទាំងអស់នោះដែរ ប្រាប់ថាបើមិនចង់មើលក៏ប្លុកចោលទៅ លក់សមត្ថភាពចា ប្រសិនបើមើលយល់

មកដល់ពេលថ្មីៗនេះ (13 មិថុនា 2022)  Kratae បានចេញមកបង្ហាញភាពភ្ញាក់ផ្អើលម្ដងទៀត ដោយការប្រលែងវីដេអូខ្លីបទចម្រៀងថ្មី MAKE IT RAIN (MONEY អោយហ្វេនៗបានមើលលេងៗសិន ក្នុងស្ទាយមួយបែបគឺ អេម គ្រប់កន្លែង បង្ហាញរូបរាងកាយគ្រប់កន្លែង ស៊ិចស៊ីគ្រប់ជ្រុងគ្រប់មុំ បូករួមជាមួយនិងក្បាច់រាំស៊ីអារម្មណ៍ថែមទៀត អូសទាញទាំងសម្លេងដ៏ពិរោះរបស់នាង

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាគ្រាន់តែវីដេអូខ្លីៗក៏ដុតអោយក្ដៅដល់បេះដូងអ្នកមើលទូទាំងប្រទេស ចាំមើលថាវីដេអូពេញនិងខ្លាំងខ្លាយ៉ាងវិញ

អត្ថបទដោយ : នីត្តា