កាន់តែមានតំរុយហើយ! លើកនេះ Nadech និង Yaya ព្រមបង្ហើបរឿងគម្រោងរៀបការហើយ!

ដូចដែរប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា រយៈពេលជាង១១ឆ្នាំហើយ ដែលកំពូលតារាសម្ដែងថៃលោក Nadech និង តារាស្រីរូបស្រស់ Yaya បើកបង្ហាញទំនាក់ទំនងស្នេហានឹងគ្នា ដោយមានការពេញចិត្តពីក្រុមគ្រួសារទាំងសងខាង ជាហេតុធ្វើឲ្យហ្វេនៗគ្រប់គ្នាតែងតែទន្ទឹងរងចាំថ្ងៃមង្គលរបស់អ្នកទាំងពីរ។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះអ្នកទាំងពីរបានលេចមុខក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត ហើយបានទម្លាយពីរឿងរ៉ាវនៃអនាគតស្នេហារបស់អ្នកទាំងពីរ ដោយក្នុងនោះ គូស្នេហ៍មួយគូនេះបានដាច់ចិត្តបង្ហើបរឿងរៀបការថា ពេលនេះអ្នកទាំពីរបាននិយាយគ្នារួចហើយថានឹងនៅពេលណា តែគ្រាន់តែអ្នកទាំងពីរសុំលាក់សិន។

After Footer (Active) - damrei Mr1 Zone2

ហើយចំពោះ Nadech ក៏បានធ្លោយមាត់ទម្លាយដំណឹងថែមមួយទៀតថា ចំពោះរឿងចិញ្ចៀន លោកសុំមិនទាន់បង្ហើបនោះទេ ព្រោះវាជារឿងអាថ៍កំបាំង ពោលគឺលោកទុកចាំ Surprise ខាងស្រីនៅថ្ងៃពិសេសណាមួយផងដែរ។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាថ្ងៃពិសេសនោះនិងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី