មានអ្នកចង់ក្លាយជាទន្សាយ! Grace Kanklao បើសិនជាអាចចង់ឈប់ពាក់ខោវអាវហើយ…..នៅលេងសមុទ្រម្ដងណាបើមិនផ្អើលគេផ្អើលឯងទេគឺមិនមែននាងទេ! មានរូបភាព
Grace Kanklao បង្អួតស្បែកសចែងចាំង ជះចាំងភ្នែកទូទាំងឆ្នេរខ្សាច់ នាំកូនទន្សាយទៅដើរលេងយ៉ាងសប្បាយរីករាយ ហ្វេនៗនាំគ្នាសំរុកចុចឡាយគ្រប់ៗគ្នា ប៉ុន្ដែមិនមែនសម្រាប់ទន្សាយទេ
ខ្លាំងដៃរាល់លើកហើយក៏គ្មានពាក្យអន់ថយនោះដែរសម្រាប់តារាសម្ដែងស្រីស្បែកសខ្ចី Grace Kanklao ដែលតែងតែចេញមកបង្អួតរូបរាងនិងពណ៌ស្បែកខ្ចីដើម្បីជាថ្នាំភ្នែកដល់ហ្វេនៗ យ៉ាងជាក់ស្ដែងក៏បានធ្វើអោយអ្នកគាំទ្ររំជើបរំជួលខណៈពេលនាងបាននាំកូនទន្សាយតូចទៅរត់លេងនៅមាត់សមុទ្រ តែសូមជំរាបថាអ្នកមើលស្ទើរតែភ្លេចដកដង្ហើមទៅហើយ សូម្បីតែកូនទន្សាយក៏មិនបានមើលដែរ
ដោយសាម៉ីខ្លួននាងផុសក្លិបវីដេអូនិងរូបភាពបែបសប្បាយៗអារម្មណ៍ស្រស់ថ្លា នាំកូនសំណព្វទៅដើរលេងនៅឆ្នេរសមុទ្រ ប៉ុន្ដែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍គឺម្ចាស់ទន្សាយទៅវិញទេ ប៊ីគីនីតូចៗពណ៌ចម្រុះទៀតសមនិងស្បែកសម៉ត់រលោងរបស់នាងខ្លាំងណាស់
អត្ថបទដោយ : នីត្តា











