ទីបំផុត Nadech ទម្លាយរឿងសុំរៀបការហើយធានាថាមិនឱ្យចាញ់ Mark-Kimទេ!

បន្ទាប់​ពី​កន្លង​មក​បាន​អនុញ្ញាត​ឱ្យ​មិត្ត​រួម​ក្រុម​ដូច​ជា Mark Prin និង Kim Kimberly សុំ​រៀប​ការ​នៅ​ចំពោះ​មុខ​ពួក​គេ។ ថ្មីៗ​នេះ​ដល់​វេន​គូស្នេហ៍​ផ្អែម​លំដាប់​លេខ​មួយ​របស់​ប៉ុស្តិ៍​លេខ​៣ Nadech Kugimiya និង Yaya  Urassaya នឹង​ចាប់​ដៃ​បង្ហាញ​គម្រោង​រៀបការ​របស់ខ្លួនផងដែរ។ រួម​ទាំង​មុន​នេះ​ក៏​ទើបតែ​មាន​គ្រូទាយ​ល្បី​ម្នាក់​ចេញ​មុខ​ទស្សន៍ទាយ​ថា​គូស្នេហ៍​នឹង​មាន​ដំណឹង​ល្អ​នៅ​ចុង​ឆ្នាំ​ក្រោយ​ផង​ដែរ ។

ទាក់​ទង​នឹង​បញ្ហា​នេះ Nadech និងYaya ប្រាប់ថាគឺជារឿងផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរនាក់។ ទោះជាយ៉ាងណាអ្នកទាំងពីរក៏បាន​ទទួល​ស្គាល់​ថាគម្រោងរៀបការរបស់Mark-Kim ​ជា​ផ្នែក​មួយ​នៃ​ឱកាស​ដ៏​សំខាន់​របស់ខ្លួនផងដែរ វា​ជា​បទ​ពិសោធ​ដ៏​ល្អ​មួយសម្រាប់ពេលដែលត្រូវដល់វេនរបស់ខ្លួន។

ចំណែកផ្ទះដ៏ស្រស់ស្អាតដែល Nadech ចំណាយអស់ជិត ៣០លាន សង់សម្រាប់គ្រួសារជាង ៣ឆ្នាំមកនេះ ឥឡូវសម្រេចបានប្រមាណ ៧០% ហើយ តែYaya មិនបានជួយក្នុងការឌីហ្សាញអ្វីទេ។