ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃរៀបមង្គលការកំពូលតារាសម្ដែងថៃស្រី Pancake យេីងបានឃេីងវត្តមានតារាល្បីៗ និងភ្ញៀវកិត្តិយសអ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើន ទៅចូលរួមអបអរសាទរ ធ្វើឲ្យអ្នកទាំងពីររំភើបចិត្តយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញក្រោយពីរៀបការបាន៥ថ្ងៃកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ យើងបានឃើញតារាស្រីរូបនេះនិងក្រុមគ្រួសារបាននាំគ្នា រៀបចំទៅចង្ហាន់ប្រគេនព្រះសង្ឃ ធ្វើបុណ្យ តាមប្រពៃណី និងបានរៀបចំខ្លួនបានយ៉ាងសមសួន និង ស្រស់ស្អាតធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយចាប់អារម្មណ៍យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែរំភើបចិត្ត ព្រោះឃើញទឹកចិត្តដ៏ប្រពៃរបស់តារាស្រីរូបនេះ និងក្រុមគ្រួសារ ដែលក្រោយរៀបការក៏ឆ្លៀតពេលធ្វើបុណ្យជុំគ្នាម្ដងទៀតរួចបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី