ប្រិយមិត្តដែលបានទស្សនាកម្មវិធី Miss Universe Cambodia 2022 វគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញនេះប្រាកដជាជ្រាបហើយថា ក្នុងនោះមានវត្តមានអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ គឺកញ្ញា រឿន ណាត បង្ហាញខ្លួននៅក្នុងកម្មវិធី ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះផងដែរ អតីតបវរកញ្ញារូបនេះ ហាក់កំពុងទទួលបានការសរសើរខ្លាំងពីមហាជន គឺខណៈពេលកញ្ញាដើរបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅរំលេចដោយអក្សរប្រាក់ដុល្លារពណ៌សស្ទាយបែបអ៊ឺរ៉ុបយ៉ាងប្លែកទាក់ទាញ់ខ្លាំង ជាពិសេសឈុតនោះមានឆែកបញ្ចេញសាច់ដ៏រលោងស្រឹល ធ្វើឲ្យគ្រប់គ្នាឃើញហើយញាប់ញ័របេះដូងអស់រលីងតែម្ដង។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនៃការដើរម៉ូតរបស់អតីតបវរកញ្ញាចក្រវាលកកម្ពុជាឆ្នាំ២០១៨យប់មិញនេះ ពិតជាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះការសរសើរនិងចែករំលែកតៗគ្នាបន្ដបន្ទាប់ផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖







@mr.mkr0121 Beautiful Queen #rernnat Miss Universe Cambodia 2018 😍🇰🇭 #fyp ♬ The Colors Of Siam (Main Theme Version) – Dodge Mukapol Chantarawong
អត្ថបទដោយ៖ស៊ីវលី