ដូចការគិតមែន! Nonkul កំពុងឡើងគ្រោងតំណែងជា តួឯកប្រុស Grade A របស់ប្រទេសថៃជំនួសរាមច្បងទាំងឡាយ!!

ប្រើពេលមិនយូប៉ុន្មានតារាប្រុសដែលធ្លាប់តែបង្ហាញខ្លួនជាតួអង្គក្នុងរឿងសេរីខ្លីៗមិនសូវល្បីល្បាញ បានក្លាយខ្លួនជាតួឯកប្រុសដែលទទួលបានការកោតសសើរ និងគាំទ្រពីសំណាក់អ្នកធំៗ ក៏ដូចជាអ្នកដឹកនាំរឿងរបស់ប្រទេសថៃយ៉ាងសម្បើមក្រៃលែង។ ចុងក្រោយលោក Nonkul ជាប់ឈ្មោះជាតួឯកប្រុសរបស់តារាស្រីលំដាប់ខ្ពស់ៗនៅក្នុងរឿងដល់ទៅបីក្នុងឆ្នាំតែមួយ!

ចាត់ទុកជាពត៌មានដែលមិនធម្មតាមែន មួយឆ្នាំចេញរឿងបានដល់ទៅបីស្ទួនៗគ្នា ហើយរឿងនីមួយៗសុទ្ធជារឿងដែលល្អៗត្រៀមចាក់ផ្សាយក្នុងបុស្តិ៍ទូរទស្សន៍ធំៗប្រចាំប្រទេសថៃ ក៏ដូចជាប្រទេសផ្សេងៗទៀតផងដែល។​ ក្នុងនោះមានដូចជារឿង “หารักด้วยใจเธอ” ដែលមានអ្នកនាង aff_taksaorn ជាតួឯកស្រី, រឿង “remember แค้นนี้ไม่มีลืม” សម្តែងជាមួយកញ្ញា buanalinthip និង…

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយក្តៅៗនេះទើបតែមានពត៌មានចេញរឿងថ្មីជាមួយកញ្ញា Mintchalida ក្នុងរឿង​ “ร้อยเล่ม เกมส์ออฟฟิศ”។ ដោយសាកាខិតខំប្រឹងប្រែងអភិវឌ្ឈន៍ខ្លួនឯង និងការជួយគាំទ្រពីសំណាក់ហ្វែននៅក្រៅប្រទេសទើបលោក Nonkul អាចមានថ្ងៃនេះ គាត់បានប្រែក្លាយខ្លួនឯងពីចំនុចសូន្យ មកជាតារាប្រុសដែលកំពុងផ្ទុះខ្លាំងមានការងារច្រើនជាងគេប្រចាំឆ្នាំ។

អត្ថបទដោយ សា