លោក Nottvisrut បដិសេដមិនចេញ!! គាត់អះអាងថាភរិយា chomismaterialgirl ជាមូលហេតុដែលបណ្តាលអោយគាត់ក្លាយជាមនុស្សបែបនេះ!
បានក្លាយជាធម្មជាតិដែលមិនអាចកែប្រែបានតែម្តងហើយសម្រាប់បុរស និងស្ត្រីដែលសម្រេចចិត្តជ្រើសរើសយកអ្នកធ្វើការក្នុងវិស័យសិល្ប:ជាគូអនាគត ពួកគេគ្រប់គ្នាត្រូវតែជួបរឿងបែបនេះដោយមិនអាចជៀសផុត។ លោក Nottvisrut ស្វាមីរបស់តារាស្រីលំដាប់កំពូល Chomismaterialgirl គឺជាឧទាហរណ៍សំខាន់ដែលយើងអាចសង្កេតបាន។
មុនពេលរៀបកាគាត់នៅតែក្នុងសង្គមធុរកិច្ចរបស់គាត់ អ្នកដែលស្គាល់លោក Nottvisrut មានតែអតិថិជន បុគ្គលិកបំរើការងារអោយគាត់ និងដៃគូរកស៊ីតែប៉ុននោះ ផ្ទុយស្រឡះជាមួយពេលបច្ចុប្បន្នគាត់មានមនុស្សរាប់លាននាក់ស្គាល់ មានការងារសិល្ប:ចូលខ្លួនមកស្នើរសុំអោយគាត់បំពេញជាច្រើន។
ពេលនេះស្វាមីរបស់អ្នកនាង Chomismaterialgirl មានតួនាទីថ្មីច្រើនណាស់ គាត់ជាអ្នកតំណាងផ្សព្វផ្សាយរថយន្តប្រែនល្បីផង ជាតួអង្គក្នុងវិដេអូពាណិជ្ជកម្មផង និងជាភ្ញៀវកិត្តិយសរបស់កម្មវិធីធំៗផងទៀតផង អាចនិយាយបានថាល្បីល្បាញមិនចាញ់ភរិយាទេ ។
លោក Nottvisrut ធ្លាប់បាននិយាយថាដំបូងគាត់មិនសូវស៊ាំជាមួយបរិយាកាសការងារបែបថ្មីនោះទេ គាត់តែងតែព្យាយាមបដិសេដប៉ុន្តែចុងក្រោយក៏ត្រូវតែធ្វើ រហូតមកទល់ពេលនេះចាប់ផ្តើមអូខេនិងចូលចិត្តការងារបែបភរិយាខ្លះៗហើយ។ ការងារថតផ្សាយផែកគូ Chomismaterialgirl- Nottvisrut និងកូនទាំងបីនឹងមានចូលខ្លួនមកបម្រើអាម្មណ៍របស់អ្នកទស្សនាតាមដានទាំងអស់គ្នាជាបន្តបន្ទាប់។
អត្ថបទដោយ សា






