ជម្លោះជាមួយស្វាមីជារឿងដំបូងដែល Sriritajensen បើកចិត្តនិយាយក្រោយពេលត្រឡប់ចូលសិល្បះវិញ!!

ក្រុមអ្នកគាំទ្រនិងប្រជាជនថៃទូទាំងប្រទេសរមែងតែងតែស្ងើចសសើរតារាស្រី sriritajensen ថាជាម្នាក់ក្នុងចំណោមតារាស្រីដែលមានសំណាងបំផុតក្នុងជិវិត។ ក្រោយពេលរៀបការជាមួយអ្នកជំនួញលោក Korn ហើយនាងប្រើប្រាស់ជីវិតដូចជាម្ចាស់ក្សត្រីអីចឹងមិនចាំបាច់ធ្វើអ្វីក៏គ្មាននរណាគេថាអីអោយនាងដែល ពីព្រោះស្វាមីស្រលាញ់នាងខ្លាំងមិនចង់អោយចេញទៅលំបាក់នៅខាងក្រៅផ្ទះនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ម្យ៉ាងវិញទៀតគូស្វាមីភរិយានេះក៏មិនដែលមានរឿងអាស្រូវមានទំនាស់ទាស់ទែងមិនយល់ចិត្តឬប្រេះឆាអ្វីសូម្បីម្តង គ្រប់ប្រធានបទដែលសសេរពីពួកគេមានតែទិដ្ឋភាពគ្រួសារកក់ក្តៅ ដំណើរកំសាន្តទៅស្រុកក្រៅតែពីរនាក់ជាដើម។ មិននឹកស្មានថាតាមពិតទៅនៅពីក្រោយអ្វីដែលបានចែកចាយជាសាធារណ:ទាំងនោះពួកគេក៏ធ្លាប់មិនចុះសម្រុង ឈ្លោះប្រកែបវែកញែកគ្នាជាច្រើនលើកជាច្រើនសាសោះ។

ថ្មីៗនេះបន្ទាប់ពីកូនប្រុសជាទីស្រលាញ់ធំធាត់និងដឹកក្តីកាន់តែច្រើន អ្នកនាង sriritajensen បានចាប់ផ្តើមត្រឡប់មកទទួលការងារសិល្ប:ខ្លះៗឡើងវិញ ហើយកម្មវិធីដំបូងដែលនាងបានចូលរួមនោះគឺកម្មវិធីសម្ភាសន៍ #ClubfridayShow ដែលត្រូវបើកចំហអំពីទំនាក់ទំនងឯកជនអោយគ្រប់គ្នាបានស្តាប់។

sriritajensen ក៏បានទម្លាយថាតាមពិតទៅនាងនឹងស្វាមីមិនមែនចេះតែត្រូវគ្នា ផ្អែមល្ហែមនឹងគ្នារាល់ថ្ងៃនោះទេ ពួកគេធ្លាប់ឈ្លោះគ្នាដូចគូស្នេហ៍ដ៏ទែដែល ប៉ុន្តែដែលយើងមិនបែកបាក់ព្រោះយើងឈ្លោះដើម្បីស្វែងយល់ពីគ្នា មិនមែនឈ្លោះដើម្បីយកឈ្នះយកចាញ់ ដូចច្នេះហើយទើបនៅតែមានក្តីសុខដូចរាល់ថ្ងៃ។

អត្ថបទដោយ សា