មិត្តចេះប្រច័ណ្ឌ!! jackie_jacqueline ទប់ខ្លួនឯងមិនជាប់ជ្រុលមាត់សួរសំណួរនេះទៅកាន់ great_rider10 កណ្តាលកម្មវិធីសម្ភាសន៍!
មិត្តអ្នកអានប្រហែលជាបានដឹងហើយថាថ្មីៗនេះកញ្ញា jackie_jacqueline និងលោក great_rider10 ត្រូវបានគេអញ្ញើញអោយទៅធ្វើជាភ្ញៀវកិត្តិយសគូរបស់កម្មវិធី “หิวกระแส” ប៉ុន្តែអ្នកទាំងអស់គ្នាបានចូលទស្សនាហើយសង្កេតឃើញភាពមិនប្រក្រតីអ្វីទេ? បើមិនទាន់ទេតោះ Admin លើកយកមកនិយាយអោយស្តាប់:
ដោយភាពកំផ្លុកកំប្លែង jackie_jacqueline ត្រូវទទួលតួនាទីជាអ្នកបើកកម្មវិធី នាងបានធ្វើការងារត្រង់ចំនុចនោះបានយ៉ាងល្អប្រសើរ រហូតលោក great_rider10 ដើរចូលមកចូលរួម។ មកដល់ភ្លាមនាងសួរលោក great_rider10 ភ្លាមថា “ជាមួយ supassra_sp វ៉ាយ៉ាងមិចអោយពិតប្រាកដ? និយាយប្រាប់ភ្លាម!” ធ្វើអោយគ្រប់គ្នាភ្ញាក់ព្រឺតជាពិសេសលោកក្រេត ភាំងរហូតឆ្លើយទាក់ៗដាច់ៗតែម្តង។
មិនគិតអ្វីនឹងគ្នាគេសួរគ្នាទាំងទឹកមុខបែបនេះឬ? ប្រច័ណ្ឌមិនខ្លាំង មិនបណ្តោយអោយភ្លាត់ស្នៀតសួរគ្នាកណ្តាលកម្មវិធីបែបនោះទេ។ តារាប្រុសស្រីពីរនាក់នេះប្រហែលមាន Something ដែលមិនទាន់សម្រេចចិត្តប្រកាសប្រាប់អោយគ្រប់គ្នាបានដឹងជាក់ជាមិនខាង។ តាមដានបន្តទៀតយើង!!
អត្ថបទដោយ សា






