ប្លែកហើយស្អាតទៀត Aum Patcharapa កាត់សក់ម៉ូតថ្មីទំរាំតែដាច់ចិត្តកាត់រាប់ខែតែចុងក្រោយខ្ជិលនិយាយ! មានវីដេអូ

ឃើញតារាស្រីល្បីឈ្មោះជួរមុខយ៉ាង Aum Patcharapa បង្ហាញខ្លួនក្នុងស្ទាយសក់វែងមករហូតហើយ តែដល់ពេលនេះត្រូវកាត់ចោលខ្លះ ហើយរឿងនេះធ្វើអោយតួឯកស្រីយើងត្រូវគិតហើយគិតទៀតគិតរាប់ខែទំរាំដាច់ចិត្តដើរចូលកន្លែងកាត់សក់

រឿងនេះ Aum បានថតរូបមុនពេលកាត់សក់វែងរបស់នាង ហើយក្រោយពេលកាត់រួចក៏ប្រាប់ថាចូលចិត្តខ្លាំងណាស់ ប៉ុន្ដែមានអារម្មណ៍ថារំខាននិងសក់សេះខាងមុខនេះបន្ទិចដែរ តែស្អាតកប់សារីតែម្ដង

After Footer (Active) - damrei Mr1 Zone2

“គិតរាប់ខែទំរាំដាច់ចិត្តកាត់ ស្ដាយសក់ ស្រលាញ់សក់វែងខ្លាំងណាស់ នឹកសក់ខ្លាំងណាស់ ប៉ុន្ដែត្រូវកាត់ព្រោះដើម្បីថតរឿងភាគថ្មី សក់ម៉ូតនេះចូលចិត្តខ្លាំងណាស់តែមានទាស់ចិត្តសក់សេះខាងមុនបន្ទិចដែរ អាទិត្យក្រោយដល់ពេលប្ដូរពណ៌សក់ តើយកពណ៌អ្វីល្អទៅ 1/6/6/65 ថ្ងៃដែលសោកសៅ ខ្ចប់សក់យកទៅផ្ទះ (រូបមុនកាត់និងក្រោយកាត់)”

ហើយនៅចាំមើលពេលដាក់ពណ៌សក់ម្ដង ថាស្រស់ស្អាតកំរិតទៅវិញ

អត្ថបទដោយ​ : នីត្តា