តារាៗនាំគ្នាបារម្មណ៍ពីសុវត្ថិភាពរបស់តារាកំប្លែងកំពូល tukky66 ក្រោយពេលឃើញផុសអំពីជម្ងឺផ្លូវចិត្តរបស់នាង!

តារាកំប្លែងដែលបង្ករសំណើចអោយហ្វែនៗនៅក្នុងប្រទេសថៃទូទាំងប្រទេស ក៏ដូចជាហ្វែនៗនៅក្រៅស្រុកបានសើចស្ទើជារៀងរាល់ថ្ងៃ បានធ្លាក់ខ្លួនឈឺមានជម្ងឺកាចសាហាវបំផុតប្រចាំខ្លួនទៅវិញ។ អ្នកនាង tukky66 បានក្លាយខ្លួនជាមនុស្សដែលមានសភាពចិត្តមិនប្រក្រតីត្រូវទទួលព្យាបាល និងមើលថែរក្សាយ៉ាងដិតដល់ពីគ្រូពេទ្យជំនាញ បើមិនដូចច្នោះទេអាចគ្រោះថ្នាក់ដល់ជីវិត។

អស់រយ:ពេលជាច្រើនខែជាច្រើនឆ្នាំហើយអាការ:ផ្លូវចិត្តរបស់តារាកំប្លែងស្រីរូបនេះដូចជាមិនបានធូស្បើយសោះឡើយ ចុងក្រោយនាងផុសរូបជាមួយ Caption មួយនៅក្នុងអ៊ិនស្តាក្រាមបណ្តាលអោយមិត្តរួមការងារសិល្ប: និងហ្វែនៗទាំងអស់នាំគ្នាបារម្មណ៍ក្រែងនាងគិតផ្តេសផ្តាស់។

After Footer (Active) - damrei Mr1 Zone2

អ្នកនាង tukky66 បានផុសរូបកំពុងកាន់លិខិតពេទ្រក្នុងពណ៌ខ្មៅប្រផេះតំណាងអោយភាពសោកសៅរ៍ហើយបានសសេរជាសាថា “មេឃវាចង់អាប់អួរក៏អោយវាអាប់អួរទៅ​ យើងកុំទៅអាប់អួរតាមវា ✌🏻✌🏻 #ជម្ងឺនេះតោងយើងមិនលែងសោះឡើយ”។ ដែលមានន័យថានាងនៅមិនទាន់បានធូរស្បើយពីជម្ងឺដ៏កាចសាហាវនេះទេ នាងត្រូវទ្រាំជាមួយភាពឈឺចាប់បែបនេះយូទៀត គ្រប់គ្នានៅជុំវិញខ្លួនត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់នាងបន្តទៀត ខ្លាចនាងគិតខ្លី។

អត្ថបទដោយ សា