Ann Thong បង្ហើបពីមូលហេតុដែលជ្រើសរើសTaew, Aff និង Nine Naphat សម្ដែងក្នុងរឿងជាមួយគ្នា!

ជាគម្រោងរឿងភាគថ្មីរបស់ប៉ុស្ដិ៍លេខ៣ ដែលកំពុងចាប់អារម្មណ៍ សម្រាប់ផលិតកររឿង Ann Thongprasom ព្រោះនាងបាននាំតារាជួរមុខជាច្រើនដួងមកសហការគ្នា ជាពិសេសគឺតារាសម្តែងជួរមុខទាំង៣ ដូចជា Nine Naphat, Taew Nataphon និង Aff Thaksorn។

ថ្មីៗនេះ Ann បាន​បើក​ចិត្ត​ជា​លើក​ដំបូង​ជាមួយ​កម្មវិធី Siena Entertainment  អំពី​ហេតុផល​ជ្រើសរើស​អ្នក​ទាំង​បី​មក​សម្ដែងរឿងនេះ​ផង​ដែរ។​ ​ក្រោយ​ពី​រូបភាព​ដែល​ចេញ​មកមួយចំនួន គេក៏នាំគ្នា​សួរ​ថានឹងចាក់​ផ្សាយ​ខែ​ណាដែរ? នាងក៏បានប្រាប់ថាមិនទាន់ចាប់ផ្ដើមនៅឡើងយទេ។
គេក៏បានសួរទៀតថាហេតុអ្វី​បាន​ជានាង​ជ្រើសរើស​៣​នាក់​នេះ? ដោយ​ចាប់ផ្តើម​ពីការជ្រើសរើស Nine គឺដោយសារតែAnn ​ចង់​ឃើញ​ភាព​ជូរចត់​របស់​គាត់ ព្រោះគេឃើញគាត់ជាបុរសដ៏កក់ក្តៅមួយរូប។ ចំណែក Taew ក្នុងរឿងនេះ តួឯកស្រីដែលចូលវិស័យសិល្បៈតាំងពីអាយុ ១៥ ដល់ ៣០ ឆ្នាំ ត្រូវតែមានបទពិសោធន៍ច្រើន និងទេពកោសល្យខ្លាំង ហើយណាមួយទៀតនាង​មិន​ដែល​ធ្វើ​ការ​ជាមួយ Taew ទេ ។
ចំណែកឯ ការជ្រើសរើស Aff វិញគឺដោយសារតែទំនុកចិត្តរបស់អ្នកទាំំងពីរមានឱ្យ គ្នាទៅវិញទៅមក។

ERIYA