ហ្វែនៗឆ្ងល់ ប៉ុមប៉ុយ ធ្វើបានដោយរបៀបណា?! Pantipa.a ត្រឡប់មកវិញបញ្ចេញសាច់ស្ទើរមិនបិតបាំងសូម្បីបន្តិច!

វាជារឿងដ៏អស្ចារ្យមួយដែលមនុស្សស្រីកូនខ្ចីអាចត្រឡប់មកធ្វើការថតម៉ូតបង្ហាញរាងដ៏សែនស៊ិចស៊ីដូចនារីនៅលីវបាន ដោយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មានខែ។ អ្នកនាង Pantipa.a បានធ្វើអោយគ្រប់គ្នាងើងឆ្ងល់អំពីអាថ៌កំបាំងនៃលារថែរក្សារាង ហើយដែលភ្ញាក់ផ្អើលបំផុតនោះគឺនាងទទួលតែការងារដែលបង្ហាញភាពស៊ិចស៊ីសុទ្ធសាធ។

ដោយការនឹករលឺកចំពោះការងារដែលធ្លាប់បានធ្វើ Pantipa.a ប្រញ៉ាប់ចូលមកធ្វើការងារវិញទាំងដែលកូនប្រុសរបស់នាងនៅមិនទាន់ធំធាត់បានគ្រប់មួយឆ្នាំ។ នាងត្រឡប់មកវិញជាមួយភាពកាន់តែស៊ិចស៊ី គ្មានខ្វល់ មិនលាក់លាម អោយបង្ហាញទាំងអស់នាងក៏ហ៊ានព្រោះនាងជឿជាក់លើសម្រស់របស់ខ្លួនឯងពេញទំហឹង។

After Footer (Active) - damrei Mr1 Zone2

មួយរយ:ចុងក្រោយនេះនៅលើទំព័រអ៊ិនស្តាក្រាមរបស់អ្នកម្តាយកូនមួយរូបនេះពោពេញដោយរូបភាព Hot Hot, បង្ហាញដងខ្លួន, បញ្ចេញ Inner ដែលឃើញហើយនរណាៗក៏ចូលមកខមមិនលើរូបរបស់នាងថា “អូម៉ាយហ្កត់”, “ញាក់សាច់”, “ម៉ែ!!” ។ ងាកមកមើលស្វាមីវិញគឺគាត់អស់និយាយហើយគាត់ថាហាមលែងឈ្នះហើយ នាងចង់ធ្វើអ្វីយើងត្រូវបណ្តោយអោយធ្វើម៉ាអស់ដៃសិន។

អត្ថបទដោយ សា