គូជីន Taew-Jirayu_jj នៅតែមានឥទ្ធិពល ហ្វែនៗយ៉ាងច្រើនសន្ធឹកសន្ធាប់សំណូមពរអោយមានរឿងថ្មីជាមួយគ្នា!!

Taew-Jirayu_jj ជាគូតួឯកប្រុសតួឯកស្រីដែលសម្តែងរួមគ្នាហើយតែងតែធ្វើអោយអ្នកទស្សនារំភើប ចូលតួតាមច្រើនជាងគេ ហើយទទួលបាន Feedback ល្អៗពីអ្នកទស្សនាជានិច្ច។ ប៉ុន្តែច្រើនឆ្នាំហើយដែលអ្នកដឹកនាំមិនព្រមផ្គូរផ្គងអោយពួកគេមកជួបគ្នាម្តងទៀតសោះឡើយបន្ទាប់ពីមានរឿងរ៉ាវដ្រាម៉ាស្នេហាចាស់ ស្នេហាថ្មី ហើយស្នេហាជាមួយអ្នកក្រៅវិស័យសិល្ប:របស់ទាំងគូ។

ចុងក្រោយទ្រាំចាំទៀតមិនបានអ្នកគាំទ្រនាំគ្នាដង្ហែរក្បួនខមមិនចូលមក ឆ្លងឆ្លើយជាមួយតារាស្រី taewaew_natapohn ដែលបានចូលខមមិននៅលើរូបភាពអ៊ិនស្តាក្រាមរបស់លោក Jirayu_jj។ បន្ទាប់ពីកញ្ញា តែវ ខមមិនសសើរតារាប្រុសថា “You ឯងគួរអោយស្រលាញ់លើសហើយ” អ្នកគាំទ្រទាំងអស់ចូលមកសម្តែងមតិយោបលរបស់ពួកគេអោយពេញហ្នឹង។

After Footer (Active) - damrei Mr1 Zone2

អ្នកដឹកនាំរឿងប្រចាំបុស្តិ៍លេខ៣ល្មមយល់ចិត្តរបស់ហ្វែនៗហើយពេលនេះ បើមិនដូចច្នោះទេទស្សនិកជននឹងចូលខមមិនសំណូមពរបែបនេះនៅលើគ្រប់រូបរបស់កញ្ញា taewaew_natapohn និងលោក Jirayu_jj រហូតក្លាយជានិន្នាកាល្បីល្បាញជាក់ជាមិនខាន។

អត្ថបទដោយ សា