ហ្វែនៗជួបខាងក្រៅហាមភ្ញាក់ផ្អើល!! Pon_nawasch ជាតារាប្រុសនិស្ស័យល្អតែមាត់….គេជ្រើសរើសជាតួឯកប្រុសរឿងថ្មីព្រោះគាត់មានចរិកបែបនេះ!

បានក្លាយជាតួឯកប្រុសក្នុងដួងចិត្តរបស់នារីៗទូទាំងប្រទេសថៃក៏ដូចជាទស្សនិកជននៅបរទេសយ៉ាងពេញបរិបូរណ៍ សម្រាប់លោក Pon_nawasch ដែលទទួលបានឧកាសការងារសម្តែងជាច្រើនពីអ្នកដឹកនាំរឿង ជាពិសេសពេលនេះគាត់កំពុងក្លាយជាចំណាប់អារម្មណ៍និងជាប្រធានបទសំខាន់ក្នុងវិស័យកំសាន្តក្រោយរឿង “my friend, my enermy” បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។

Pon_nawasch សម្តែងសមបំផុតត្រូវចិត្តអ្នកដឹកនាំ និងទស្សនិកជនបំផុតតែម្តងហើយបច្ចុប្បន្ននេះ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងថាហេតុអ្វីគេជ្រើសរើសយកគាត់ ហើយហេតុអ្វីគាត់សម្តែងបានសមដល់ថ្នាក់នេះ? ហេតុផលគឺគាត់ជាមនុស្សប្រភេទដូចតួប្រុសក្នុងរឿងនោះ ចាស់ទុំក្នុងវិស័យសិល្ប:និយាយសម្តីដូចគ្នាថា Pon ជាក្មេងនិស្ស័យល្អប៉ុន្តែមាត់ដាច​និយាយត្រង់ត្រង់ៗចំៗ ដោយមិនក្រែងចិត្តអ្នកណា។

After Footer (Active) - damrei Mr1 Zone2

តែទោះបីជាយ៉ាងណាក៏ដោយគ្រប់គ្នានៅតែពេញចិត្ត និងការងាររបស់តួឯកប្រុសម្នាក់នេះដដែលពីព្រោះនិយាយត្រង់ៗអាចធ្វើអោយអ្នកដទៃចុកចាប់ខ្លះៗ គាំងខ្លះៗ ក៏ប៉ុន្តែមិនដែលធ្វើអោយនរណាម្នាក់មានគ្រោះមហន្តរាយសោះឡើយ។ Pon_nawasch ជាក្មេងមានវិន័យ មានទំនុកចិត្តលើខ្លួនឯង មានសមត្ថភាព ហើយយកចិត្តទុកដាក់ធ្វើការងារយ៉ាងពេញទំហឹង។

អត្ថបទដោយ សា