បន្ទាប់ពីរៀបការហើយ Hyun Bin កាន់តែមានរវល់ខ្លាំងរហូតដល់គ្មានពេលកំដរភរិយា Son Ye Jin!

បន្ទាប់ពីពិធីមង្គលការដ៏ផ្អែមល្ហែមជាមួយកំពូលតារាសម្ដែង Son Ye Jin ពេលនេះ Hyun Bin កំពុងសម្ងំថតខ្សែភាពយន្តបែប Action ដ៏ខ្លាំងមួយក្នុងរឿង Confidential Assignment 2 ដែលរំពឹងថាអ្នកគាំទ្រក្នុងឆ្នាំនេះ នឹងអាចទស្សនា ។ ថ្មីៗនេះអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំងពេលដែលតារាប្រុសកូរ៉េកាត់​​អាមេរិក Daniel Henney បាន​បង្ហោះ​រូបភាព spoiler ជាមួយ Hyun Bin និង Yoo Hae Jin ដើម្បី​ជា​សញ្ញា​ថានឹង​ត្រលប់​មក​វិញ​ហើយ។

ចង់និយាយថា រូបរាងនេះ Hyun Bin មើលទៅសង្ហា និងឡូយខ្លាំងណាស់។ Confidential Assignment 2 គឺជាវគ្គបន្តនៃខ្សែភាពយន្តដំបូងដែលបានចេញផ្សាយក្នុងឆ្នាំ 2017 ដែល Hyun Bin និង Yoo Hae Jin ដើរតួជាអ្នកស៊ើបអង្កេតមកពីប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលចាប់ដៃគ្នាដេញចាប់ឧក្រិដ្ឋជនយ៉ាងច្រើន។ ប៉ុន្តែ​វគ្គ​នេះ​មាន Daniel Henney ជា​តួ​ថ្មី​សម្ដែង​ជា Jack ជា​ភ្នាក់ងារ FBI មក​ពី​សហរដ្ឋ​អាមេរិក ដែលកំពុងតាមដានក្រុមឧក្រិដ្ឋជនកូរ៉េខាងជើង ។
After Footer (Active) - damrei Mr1 Zone2
​Eriya