មិនសូវមានការបង្ហោះក្នុងបណ្ដាញសង្គមប៉ុន្មាន ប៉ុន្តែស្នេហាក៏ផ្អែមល្ហែមនិងស្ថិតស្ថេររហូតមកដល់ពេលនេះពួកគេបានទាក់ទងគ្នាជាង៤ឆ្នាំមកហើយសម្រាប់គូ Aum-Pok។ ទោះជាយ៉ាងណា Aum ធ្លាប់សារភាពថាគាត់នៅមិនទាន់ប្រើពាក្យថាកូនប្រសាធំទេ ។ មួយរយៈចុងក្រោយនេះ តារាស្រី Aum បានប្រឹងប្រែងធ្វើការវិញ ដោយចាប់ផ្តើមវិលចូលសិល្បៈវិញម្តង។ នាងក៏ទទួលថតភាពយន្តច្រើនទៀត ដូច្នេះហើយ កម្រមានពេលផ្អែមល្ហែមជាមួយនឹងមិត្តប្រុសណាស។
ប៉ុន្តែថ្មីៗនេះ Aum-Pok ចូលរួមកម្មវិធីខួបកំណើត ដើម្បីអបអរថ្ងៃកំណើតរបស់មិត្តភក្ដិ May Pitchnat ។ បន្ថែមពីលើការមើលឃើញពីភាពស្និទ្ធស្នាលដ៏កក់ក្តៅ ក៏ឃើញរូបភាពផ្អែមល្ហែមរបស់ Aum-Pok ដែលថតមួយឈុតនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ដោយសារតែចិញ្ចៀនពេជ្រធំចែងចាំង ដែលធ្វើឱ្យគេសង្ស័យថាអាចនឹងមានដំណឹងល្អ?






