ទឹកចិត្តកូនស្រី! មាន សូនីតា បង្ហោះសារក្ដុកក្ដួលជូនដំណើរឪពុកជាលើកចុងក្រោយ!

ជាការពិតណាស់​ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញការសោកស្ដាយ នៅពេលឃើញទទួលដំណឹងថាឪពុកបង្កើតតារាស្រី មាន សូនីតា បានទទួលមរណៈភាពទៅ។

ក្នុងនោះអ្វីដែលកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាកាន់តែក្ដុកក្ដួលចិត្តនោះគឺ ខណៈពេលឃើញតារាស្រីរូបនេះ បង្ហោះរូបភាពក្នុងថ្ងៃបូជាសពលោកឪពុក ដោយបានទៅជូនដំណើរលោកជាលើកចុងក្រោយនេះ និងថែមទាំងរៀបរាប់សារយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«ឱកាសចុងក្រោយ និងការចង់ចាំមិនភ្លេចក្នុងជីវិតរបស់ខ្ញុំ សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធលោកឪពុក ឆាប់បានយកកំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែកន្លងមកកញ្ញា មាន សូនីតា ធ្លាប់បានទម្លាយរឿងរ៉ាវក្នុងគ្រួសារទាំងអួលដើម.ក ពីការលែងលះគ្នារវាងម្ដាយឪពុក ហើយទោះបីជាកន្លងមកឪពុកនាងមិនដែលផ្ដល់ភាពកក់ក្ដៅឲ្យក៏ពិតមែន តែនៅពេលគាត់ចែកឋានទៅតារាស្រីរូបនេះនៅតែបំពេញតួនាទីជាកូនកត្តញ្ញូញចំពោះគាត់ដដែល៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី