កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបាននាំគ្នាសង្ស័យនៅពេលឃើញ Miss Universe Cambodia 2018 កញ្ញា រឿន ណាត តែងតែបង្ហាញភាពស្និតស្នាលនិងបុរសម្នាក់ ត្រូវបានគេស្គាល់លោកមានអាជីពជា DJ ចាក់ភ្លេងមានឈ្មោះថា DJ Em ថាជាគូស្នេហ៍និងគ្នា ព្រោះមើលទៅភាពស្និតស្នាលមិនខុសពីទាក់ទងគ្នាបែបនេះគូស្នេហ៍នោះទេ។

ជាក់ស្ដែងស្រាប់តែពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើន កាន់តែច្បាស់ក្នុងចិត្តចំពោះទំនាក់ទំនងរបស់អតីតបវរកញ្ញារូបនេះ និង DJ រូបសង្ហានោះ ក្រោយបានឃើញសារឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមរវាងអ្នកទាំងពីរ ប្រើពាក្យស្រឡាញ់ និងពាក្យ Honey ពេញៗមាត់ថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះអ្នកទាំងពីរមានទំនាក់ទំនងផ្អែមល្ហែមនិងគ្នាខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី