G-Dragon បែកធ្លាយមានចំណងស្នេហ៍ថ្មី ក្រោយបែកពី Jennie !

តារា​ចម្រៀង​ប្រុស G-Dragon បន្ត​ធ្វើជាប្រធានបទក្ដៅគគុកជាមួយ​នឹង​ការ​សន្និដ្ឋាន​ផ្សេងៗ​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​អំពី​ស្នេហា​ថ្មី​ៗ​របស់​លោក។ ថ្មីៗ​នេះ ទស្សនាវដ្ដី​ម៉ូដ Vogue Korea បាន​បញ្ចេញ​រូបថត​ក្រប​សម្រាប់​ខែ​កក្កដា ជាមួយ​នឹង​រូបភាព​របស់ G-Dragon ដែល​ថត​នៅ​ប្រទេស​បារាំង។ នៅក្នុង caption ពួកគេបានបន្ថែមផ្នែកនៃបទសម្ភាសន៍របស់ G-Dragon។

យោងទៅតាមតារាចម្រៀងប្រុសរូបនេះបានចែករំលែកថា “ក្នុងនាមជាតារាមួយរូប ខ្ញុំត្រូវតែយល់ដឹង និងអប់រំអំពីបញ្ហាបច្ចុប្បន្នដោយផ្ទាល់ និងដោយប្រយោល។ វិធីនេះ ខ្ញុំអាចរក្សាការលើកទឹកចិត្ត និងទទួលយកឥទ្ធិពលដែលល្អ។  ខ្ញុំតែងតែចង់ដឹងពី​អ្វីគ្រប់យ៉ាង​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ និង​ឥឡូវ​នេះ” ។
After Footer (Active) - damrei Mr1 Zone2
ទន្ទឹមនឹងនេះ រូបថតថ្មីរបស់តារាចម្រៀងប្រុស Big Bang ត្រូវបានចែករំលែក ក៏មានមតិជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណេតអំពីចំណងស្នេហ៍ថ្មីៗនេះ។