Pre-Wedding រួចបាត់!! lekteeradetch សម្រុកផុសរូបរ៉ូមែនទិកក្រោយពេលត្រឡប់មកពីដើរកំសាន្តជាមួយមិត្តស្រីជាទីស្រលាញ់!

ទើបតែបាន Grand Opening បើកសម្ភោធន៍ប្រកាសថាជាសង្សារនឹងគ្នាថ្មីៗនែះទេសម្រាប់គូស្នេហ៍របស់តារាប្រុស lekteeradetch និងតារាស្រីដែលទើបផ្លាស់ចូលមកបុស្តិ៍លេខ៣ bow_maylada។ ដំណើរកំសាន្តគម្រប់ខួប ២៦ ឆ្នាំរបស់តារាស្រីជា Trip ដំបូងរបស់ពួកគេចាប់តាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នាមក។

ដំណើរកំសាន្តចប់ប៉ុន្តែពួកគេមិនព្រមចប់នោះទេ ដោយបាននាំគ្នាផុសរូបគូ ផុសទិដ្ឋភាពរ៉ូមែនទិក ចូលក្នុងអ៊ិនស្តាក្រាមរបស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរូបចុងក្រោយរបស់លោក lekteeradetch បានធ្វើអោយគ្រប់គ្នាយល់ច្រឡំថាពួកគេមិនត្រឹមប្រកាសជាសង្សារនោះទេ តែបានចងចិត្តគ្នាដោយការសុំរៀបការួចរាល់ហើយ។

After Footer (Active) - damrei Mr1 Zone2

រូបពីរសន្លឹកនោះពោរពេញដោយស្នេហាសញ្ចេតនា មើលទៅដូចរូប Pre-wedding! មិត្តភក្តិនិងហ្វែនៗឃើញផុសរបស់តារាប្រុសហើយនាំគ្នាចូលមកខមមិនចំអន់ថា “គេចមិនផុតពីឆ្នាំ ២០២២ទេ” គ្រប់គ្នា។ ចំពោះចម្លើយថាបានសុំគ្នារៀបការហើយមែនឬយ៉ាងណាយើងគ្រប់គ្នាត្រូវរងចាំស្តាប់ពីមាត់របស់សមីខ្លួនគេដោយផ្ទាល់ហើយទើបបានច្បាស់។

អត្ថបទដោយ​ សា