តារាប្រុសប៉ុស្ដិ៍លេខ៧ និងតួឯកស្រីប៉ុស្ដិ៍លេខ៣ Weir-Mewnittha ចាប់ដៃសម្ដែងជាមួយគ្នាលើកដំបូងក្នុងភាពយន្តថ្មី!
ត្រៀមសម្ដែងក្នុងភាពយន្តជាមួយគ្នាលើកដំបូង តារាប្រុសស្រីជួរមុខរបស់ប្រទេសថៃ។ លោក Weir Sukolwat Kanaros តួឯកប្រុសមកពីស្ថានីយ៍ប៉ុស្តិ៍លេខ៧ និង Mew Nittha Kuhapremkit តួឯកស្រីពីស្ថានីយ៍ប៉ុស្តិ៍លេខ៣ អ្នកទាំងពីរនឹងដើរតួជាតួឯកក្នុងរឿងភ័យរន្ធត់ Home for Rent «ផ្ទះជួល» ដែលថតដោយ GDH559។
រឿងនេះដឹកនាំ និងនិពន្ធដោយអ្នកដឹកនាំរឿង «ឡាដាឡែន» និងរឿង «មិត្ត..អនុស្សាវរីយ៍» រឿងនេះបានធ្វើឲ្យអ្នកគាំទ្រអ្នកទាំងពីររំភើបចិត្តជាខ្លាំង ព្រោះវានឹងជាលើកដំបូងដែលធ្វើការជាមួយគ្នា។ លើសពីនេះ ពួកគេទាំងពីរមកពីបណ្ដាញផ្សេងពីគ្នា ដែលធ្វើឱ្យហ្វេនៗទន្ទឹងរងចាំជាជាច្រើនផងដែរ។ សូមរង់ចាំតាមដានព័ត៌មានបន្ថែមទៀតដែលពាក់ព័ន្ធនឹងសាច់រឿង និងតួបន្ថែមជាដើម។
After Footer (Active) - damrei Mr1 Zone2
Eriya



