សុទ្ធតែធ្វើបុណ្យដល់! Ann Thongprasom ប្រលែងខ្លួនក្នុងឈុតហែលទឹកយ៉ាងស៊ិចស៊ីដែលមិនធ្លាប់ឃើញពីមុនអេមហួសថ្លែង! មានវីដេអូ
មានរឿងរ៉ាវល្អៗនិងបទពិសោធដែលមានប្រយោជមកចែករំលែកដល់ហ្វេនៗ ក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @annethong បានអាននិងតាមដានរហូត សម្រាប់ Ann Thongprasom តារាសម្ដែងស្រីជើងចាស់ពេញដោយសមត្ថភាព
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានចេញវីដេអូខណៈពេលកំពុងហែលទឹកក្នុងអាង ព្រមទាំងមានប្រយោគនិយាយពីស្ថានភាពរបស់ខ្លួនមកហែលទឹកលើកនេះ
“រយៈពេលបាក់ជើង Ann ត្រូវរៀនវិធីហាត់ប្រាណបែបផ្សេង មកហែលទឹកជំនួស Ann យល់ថា Ann ចាប់ផ្ដើមចូលចិត្តការហែលទឹកបណ្ដើរៗហើយ នរណាដែលមិនចូលចិត្តហាត់ប្រាណបែបចូលក្លឹបហាត់ប្រាណឬលេងកីឡា ការហែលទឹកជាវិធីល្អណាស់ក្នុងការហាត់ប្រាណ
Ann យល់ថារាងកាយទទួលបានការដោះលែងធូរស្រាលក្នុងខ្លួន ហើយមិនមានសម្ពាធដូចកីឡាផ្សេងៗ ជួយសម្រកទំងន់ ជួយអោយសាច់ដុំរឹងមាំជាងមុន ហើយជួយអោយបេះដូងរឹងមុំាជាងមុនទៀតផង”
ធ្វើអោយហ្វេនៗដែលកំពុងតាមដាននាងក្នុង IG នាំគ្នាចូលមកចុចឡាយអោយមេដៃអោយបេះដូងគ្រប់ៗគ្នាព្រមទាំងកោតសរសើរនាងមិនចេះនៅស្ងៀម ស្រលាញ់រាងកាយសុខភាពខ្លាំងបែបនេះ
អត្ថបទដោយ : នីត្ដា

















